• 2019-12-10 23:30:00
  • ប្រដាល់

មក​ដឹង​ជើង​ខ្លាំង​គុន​ខ្មែរ​៤រូប​ធ្លាប់​ខ្សែក្រវាត់​ក្រវាត់​២ដង​ក្នុង​កម្មវិធី​តែ​មួយ​

  • 2019-12-10 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាមដាន​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​អាច​និង​ដឹង​ហើយ​ថា​ កីឡាករ​ជើង​ខ្លាំង​រូប​ណា​ខ្លះ​មាន​ប្រវត្តិ​ឈ្នះ​ខ្សែក្រវាត់​ដល់​ទៅ​២គ្រឿង​ក្នុង​កម្មវិធី​ប្រដាល់​តែ​មួយ​ ប៉ុន្តែ​បងប្អូន​មួយ​ចំនួន​អាច​មិន​ទាន់​ដឹង​នោះ​ទេ ​ថ្ងៃ​នេះ​ Sabay​ នឹង​បង្ហាញ​មុខ​កីឡាករ​៤រូប​ដែល​ធ្លាប់​ជោគជ័យ​ដូច​រៀបរាប់​ខាង​លើ។​

កីឡាករ​ យ៉េន ឌីណា
កីឡាករ ផល សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ​ ឡៅ ចិត្រា

ទី១​ កីឡាករ​ យ៉េន​ ឌីណា​

កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​២រដូវ​កាល​ផ្សេង​ៗ​គ្នា​គឺ​នៅ លើ​សង្វៀន​ប្រដាល់​ CNC។

ទី២​ កីឡាករ​ ផល​ សោភ័ណ្ឌ​

អ្នក​ប្រដាល់​ល្អ​គ្រប់​ក្បាច់​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ផង​ដែរ​គឺ​ឈ្នះ​ខ្សែក្រវាត់​ខារាប៉ាវ​នៅ​សង្វៀន​បាយ័ន។

ទី៣​ កីឡាករ​ រឿង​ សោភ័ណ្ឌ​

កីឡាករ​ដៃ​ភ្លើង​ជើង​រន្ទះ​ខាង​លើ​នេះ​ក៏​ធ្លាប់​ខ្សែក្រវាត់​២គ្រឿង​ក្នុង​កម្មវិធី​តែ​មួយ​ផង​ដែរ​ គឺ​លើ​សង្វៀន​CNC។​

ទី៤​ កីឡាករ​ ឡៅ​ ចិត្រា​

អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ ម្នាក់​នេះ​ក៏​ទើប​និង​ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ផង​ដែរ​ ពោល​ឈ្នះ​នៅ​លើ​សង្វៀន​ PNN។​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី