• 2019-12-06 00:00:00
  • ប្រដាល់

សុខ​ ធី​ ឬ​ ប៊ុន​ សុធា​ អ្នក​ណា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ?​

  • 2019-12-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​នេះ​នៅ​សង្វៀន​បាយ័ន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​រវាង​អ្នក​ប្រដាល់​ជាយដែន​ សុខ​ ធី​ និង​ជើង​ខ្លាំង​មក​ពី​ក្រសួង​ការពារជាតិ​ ប៊ុន​ សុធា​ កីឡាករ​រូប​ណា​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា។​(រូបភាពក្របខាង​ក្រៅយកពីហ្វេសបុក ប៊ុន សុធា)

ប៊ុន សុធា(ក្រហម)

គូ​នេះ​ពិបាក​ស្មាន​បន្តិច​ព្រោះ​ដល់​វគ្គ​សំខាន់​នេះ​ហើយ ​ម្នាក់​ៗ​សុទ្ធតែ​ហ្វឹកហាត់​ខ្លាំង​ ត្រៀម​ខ្លួន​បាន​ល្អ​ និង​មាន​រយៈពេល​យូរ​រៀង​ៗ​ខ្លួន​ អាច​និយាយ​បាន​ថា​នរណា​ក៏​ចង់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ឬ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​នោះ​ដែរ។​

អ្នក​គាំទ្រ​ខ្លះ​ស្រឡាញ់​ សុខ​ ធី​ ព្រោះ​ពេញ​ចិត្ត​និង​ទម្រង់​វ៉ៃ​របស់​គេ​ ឬ​ទុក​ចិត្ត​ត្រង់​មាន​បទ​ពិសោធ​ច្រើន​ជាង​ ប៊ុន​ សុធា​ មិន​ថា​ការ​ប្រកួត​ក្នុង​ស្រុក​ ឬ​ការ​ប្រឡូក​លើ​សង្វៀន​ក្រៅ​ស្រុក​នោះ​ទេ។​ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​ ក៏​គេ​ពេញ​ចិត្ត​ថ្វីដៃ​ ប៊ុន​ សុធា​ ដែរ​ ដោយ​សារ​តែ​ជា​កីឡាករ​កំពុង​ឡើង​កូដ​ និង​មាន​មហិច្ឆតា​ខ្ពស់​ចង់​បាន​ខ្សែក្រវាត់​គូបូតា​ជា​លើក​ទី២​ ខណៈ​ស្នៀត​កែង​របស់​គេ​មិន​អាច​ប្រហែល​បាន​ឡើយ។​

សុខ ធី(ក្រហម)

មាន​តែ​ចាំ​មើល​ការ​ប្រកួត​ជាក់​ស្ដែង​យប់​នេះ​ប៉ុណ្ណោះ​លើ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​៧យប់​តទៅ។​ គូ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទី១​ថៃ​ប៉ះ​ថៃ​ Tripetch និង​ Phobrak​ ចំណែក​គូ​ទី២​ សុខ​ ធី​ ប៉ះ​ ប៊ុន​ សុធា។​ អ្នក​ទាំង​៤នាក់​នេះ​នរណា​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ទម្ងន់​ ៦០​គីឡូក្រាម​ ដែល​មាន​ប្រាក់​រង្វាន់​ដល់​ទៅ​ ២៤លានរៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី