• 2019-12-05 12:34:59
  • ប្រដាល់

សុវណ្ណារី សរសើរគូប្រកួត​ថាខ្លាំង តែ​តាំងចិត្ត​វាយ​ឲ្យឈ្នះ​ត្រឹមទឹកទី១

  • 2019-12-05 12:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ក្បាច់គុនចម្រុះ MMA កម្ពុជា-អាមេរិកាំង ឯម សុវណ្ណារី ប៉ង​វាយ​គូប្រកួត​សញ្ជាតិប្រេស៊ីល Rayane Bastos ឲ្យ​ចុះចាញ់​ក្នុងទឹកទី១ ជាថ្មី​ម្ដង ក្នុង​កម្មវិធី ONE: MARK OF GREATNESS នៅ​ប្រទេសម៉ាឡេស៊ី នា​ថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០១៩។

សុវណ្ណារី បាន​ថ្លែង​ឲ្យដឹង​ថា៖ "ការប្រកួតនេះ អាចនឹងដល់ ៣ទឹកពេញ ដូច្នេះខ្ញុំត្រៀមកម្លាំង បច្ចេកទេស​សម្រាប់ការប្រកួត៣ទឹក។ តែប្រសិនបើមានឱកាស ខ្ញុំ​នឹង​វាយ​ផ្ដាច់​ក្នុង​ទឹកទី១ ដូច​អ្វីដែលខ្ញុំធ្លាប់ធ្វើបាននាពេលកន្លងមក។

សុវណ្ណារី នាការប្រកួតកន្លងមក (រូបភាព៖ ONE Championship)

កីឡា​ការិនី​ខ្មែរ កើតលើទឹកដីអាមេរិក វ័យ២៧ឆ្នាំរូបនេះ ក៏បាន​បញ្ជាក់ដែរថា Rayane Bastos ជា​អ្នក​ប្រយុទ្ធ ដែល​ចេះ​ច្រើន​ក្បាច់ គឺ​ទាំង​ក្បាច់ប្រដាល់​ថៃ និងក្បាច់​ក្លេ Jiu-Jitsu (ខ្សែក្រវាត់ពណ៌ផ្កាឈូក)។

សូមបញ្ជាក់ថា សុវណ្ណារី មានប្រវត្តិ​ប្រកួត ៣ដង ឈ្នះទឹកទី១ ទាំង ៣ដង។ ចំណែក Rayane Bastos ក៏មិនដែលចាញ់ដូចគ្នា​ដែរ គឺឈ្នះ៣ដង និងស្មើ ១ដង។

សូមបញ្ជាក់ថា សុវណ្ណារី និង Rayane គឺជាគូបើកឆាក ក្នុង​ព្រឹត្តិការណ៍ ONE: MARK OF GREATNESS ដែលចាប់ផ្ដើម​ពីម៉ោង ៥ល្ងាច​តទៅ។ ប្រិយមិត្តអាចទស្សនា​ការផ្សាយបន្តផ្ទាល់ តាមរយៈ Facebook, YouTube និង App របស់ ONE Championship៕

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់