• 2019-11-29 08:42:51
  • ប្រដាល់

កូយ​ ឡាយ​ និយាយ​ពី​សមត្ថភាព​ ព្រឿង​ សុជាតិ​ មុន​ប៉ះ​គ្នា​ដណ្ដើម​លុយ​៤០០០​ដុល្លារ​

  • 2019-11-29 08:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ កូយ​ ឡាយ​ ថា​ចំពោះ​សមត្ថភាព​សិស្ស​ច្បង​ ព្រឿង​ សុជាតិ​ ល្អ​សឹង​ទាំង​អស់​ ជា​កីឡាករ​ខ្លាំង​មួយ​រូប​ផង​ដែរ។​

កីឡាករ ព្រឿង សុជាតិ(ខៀវ)

កូយ​ ឡាយ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​មើល​ការ​ប្រកួត​របស់​សិស្ស​ច្បង​ ព្រឿង​ សុជាតិ​ គឺ​ល្អ​កណ្ដាប់ដៃ​ និង​ជើង​ ជា​ពិសេស​ទៀត​នោះ​ជា​ប្រភេទ​កីឡាករ​ដើរ​វ៉ៃ​ម្នាក់​ដែរ។​ បន្ទាប់​ពី​មើល​ឃើញ​ និង​ដឹង​ពី​សមត្ថភាព​ដៃគូ​រួច​ហើយ​ កូន​សិស្ស​លោក​ ហង់​ សឿន​ រូប​នេះ​បញ្ជាក់​ថា​ នឹង​ត្រូវ​ហ្វឹកហាត់​តាម​បច្ចេកទេស​ដើម្បី​ទប់ទល់​ក្បាច់​ទាំង​នោះ។​

កីឡាករ កូយ ឡាយ

រំលឹក​ដែរ​ថា​ កីឡាករ​ កូយ​ ឡាយ​ នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​សិស្ស​គុន​មក​ពី​ក្រសួង​ការពារ​ជាតិ​ ព្រឿង​ សុជាតិ​ ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ ហើយ​ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់