- 2019-11-27 02:59:22
- ប្រដាល់
អ្នកប្រដាល់ខ្មែរ-អាមេរិក Eric Pen ហាត់បានពេញតាំងពីខែតុលាមកម្ល៉េះត្រៀមវ៉ៃនៅថៃថ្ងៃទី២៩
- 2019-11-27 02:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ខ្មែរ-អាមេរិក Eric Pen ហាត់បានពេញតាំងពីខែតុលាមកម្ល៉េះត្រៀមវ៉ៃនៅថៃថ្ងៃទី២៩
ចន្លោះមិនឃើញ
ម្ចាស់ខ្សែក្រវាត់ WBA Asia កីឡាករ Eric Pen ថាហ្វឹកហាត់បានពេញល្អ ហើយគិតទៅចូលហ្វឹកហាត់នេះបានប្រហែល៨សប្ដាហ៍ ត្រៀមការប្រកួតថ្ងៃទី២៩ វិច្ឆិកា ២០១៩ នៅឯប្រទេសថៃ។
ជើងខ្លាំងប្រដាល់សកលខាងលើនេះបានឲ្យដឹងថា រូបគេបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតមួយនេះ ក្នុងមួយថ្ងៃគឺហាត់ហាត់២ពេល រួមទាំងការរត់យកកម្លាំងស៊ុហ្វនៅខាងក្រៅក្លឹបទៀតផង។ ព្រោះដោយសារតែទទួលដឹងដំណឹងថាដៃគូគេល្អ និងមានកម្លាំងប្រកួតបានពេញទឹក។
អ្នកប្រដាល់ខ្មែរ-អាមេរិក បន្តថា ការហ្វឹកហាត់នេះមិនត្រឹមតែសម្រាប់ប្រកួតនៅថៃនេះទេ ពោលគឺព្យាយាមហ្វឹកហាត់ដើម្បីត្រៀមប្រកួតការពារខ្សែក្រវាត់ WBA Asia របស់ខ្លួនផងដែរនៅអំឡុងខែមករា ឆ្នាំ២០២០ ខាងមុខ។
ចំពោះការប្រកួតជាមួយកីឡាករកូរ៉េលើកនេះ អ្នកប្រដាល់ដែលមានឈាមជ័រខ្មែររូបនេះបញ្ជាក់ថា ត្រូវប្រុងប្រយ័ត្នច្រើន ព្រោះដៃគូគេល្អវ៉ៃប្រយោល ប៉ុន្តែយ៉ាងណាខ្លួនបានត្រៀមរួចហើយនឹងសង្ឃឹមឈ្នះច្រើន។ Eric Pen ថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែស្រឡាញ់ និងលើកទឹកចិត្ត ហើយនឹងប្ដេជ្ញាប្រឹងយកជ័យជម្នះបន្តដំណើរទៅមុខទៀត។
រំលឹកដែរថា កីឡាករប្រដាល់សកលខ្មែរ-អាមេរិក Eric Pen នឹងត្រូវឡើងប្រកួតមិត្តភាពជាមួយអ្នកលេងកណ្ដាប់ដៃកូរ៉េ Hoo Won Lee នៅថ្ងៃទី២៩ ខែវិច្ឆិកា ២០១៩ ក្នុងទីក្រុងបាងកក។ Eric Pen បច្ចុប្បន្ននេះជាអ្នកប្រដាល់ប្រចាំក្លឹបសកលអាជីព វៀតណាម Saigon Sport Club ៕
វីដេអូហ្វឹកហាត់៖