- 2019-11-20 08:00:00
- ប្រដាល់
កូយ ឡាយ ប្ដេជ្ញាហ្វឹកហាត់ឲ្យល្អត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TV5
- 2019-11-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូយ ឡាយ ប្ដេជ្ញាហ្វឹកហាត់ឲ្យល្អត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TV5
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីឆត្រយោង ៩១១ កូយ ឡាយ ថានឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អ ដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមពេលប៉ុន្មានថ្ងៃខាងមុខនេះ។
សិស្សប្អូន ឡៅ ចន្រ្ទា រូបនេះបានឲ្យដឹងថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះជាវគ្គសំខាន់បើឈ្នះឈានទៅផ្ដាច់ព្រ័ត្រ ដូច្នេះមិនទាន់ហ៊ានថាឈ្នះមុននោះទេប៉ុន្តែសង្ឃឹមត្រឹម៥០%សិនយ៉ាងណានឹងខំប្រឹងហ្វឹកហាត់ឲ្យល្អ។
កូយ ឡាយ បានឲ្យដឹងទៀតថា ចំពោះការហ្វឹកហាត់ឲ្យល្អនោះគឺផ្ដោតលើចំណុចសំខាន់ដូចជាហាត់ឲ្យទៀងទាត់ពេលវេលា និងគោរពធ្វើតាមអ្វីដែលគ្រូ ឬសិស្សច្បងបានដាក់ឲ្យហ្វឹកហាត់ផ្សេងៗ។ ចំពោះចំណុចខ្វះខាតវិញនោះ កូនសិស្សលោក ហង់ សឿន រូបនេះបញ្ជាក់ថានៅជ្រាយ មិនទាន់រឹងឬធន់ល្អដូចកីឡាករដទៃ ហើយស្នៀតនៅស្រាលផងដែរ ប៉ុន្តែនឹងពង្រឹងចំណុចទាំងនេះឲ្យល្អឡើងវិញ។
រំលឹកដែរថា កីឡាករ កូយ ឡាយ មកពីឆត្រយោង ៩១១ បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមហើយ ដោយនឹងត្រូវប៉ះ ទូច ដេវីត ក្នុងវគ្គនេះ។ ចំណែក១គូទៀតនោះគឺ សូត្រ វាសនា នឹងត្រូវប៉ះ ព្រឿង សុជាតិ ផងដែរអ្នកដែលឈ្នះនឹងឡើងវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះការប្រកួតបើមិនមានការកែប្រែទេនឹងត្រូវប្រកួតថ្ងៃសៅរ៍នេះឯសង្វៀន TV5៕