- 2019-11-15 07:19:18
- ប្រដាល់
អាណិត ធន់ សុភា ហេតុតែចង់ឲ្យសិស្សឈ្នះនៅ Thai Fight សុខចិត្តទិញសំបុត្រយន្តហោះខ្លួនឯងទៅឲ្យទឹកដល់ថៃ
- 2019-11-15 07:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិត ធន់ សុភា ហេតុតែចង់ឲ្យសិស្សឈ្នះនៅ Thai Fight សុខចិត្តទិញសំបុត្រយន្តហោះខ្លួនឯងទៅឲ្យទឹកដល់ថៃ
ចន្លោះមិនឃើញ
គ្រូប្រដាល់ល្បីឈ្មោះ និងបណ្ដុះកីឡាករថ្នាលបានច្រើន ធន់ សុភា ថាលោកនឹងចេញលុយខ្លួនឯងទិញសំបុត្រយន្តហោះទៅថៃជាមួយ ម៉ឺន សុភា ដើម្បីផ្ដល់ភាពកក់ក្ដៅ ជួយឲ្យទឹកសិស្សព្រោះការប្រកួតនេះសំខាន់សម្រាប់មុខមាត់កម្ពុជាណាស់។
លោក ធន់ សុភា បានឲ្យដឹងមុននេះថា ឥលូវនេះបានសុំច្បាប់នៅសង្វៀនបាយ័នរួចហើយ និងបានឲ្យគេពិនិត្យសំបុត្រយន្តហោះបណ្ដើរៗត្រៀមទិញទៅប្រទេសថៃជាមួយកូនសិស្សរបស់ខ្លួន ម៉ឺន សុភា ប្រកួតនៅ Thai Fight។
គ្រូប្រដាល់រូបនេះបន្ថែមទៀតថា ការប្រកួតនេះមានសារសំខាន់ណាស់ចំពោះមុខមាត់ប្រទេស និងមុខមាត់គុនខ្មែរផងដែរ ព្រោះកម្មវិធីនេះធំលំដាប់ពិភពលោក ហើយមានគេមើលច្រើន គេទទួលស្គាល់ច្រើន ដូច្នេះបើឈ្នះជាឱកាសល្អផ្សព្វផ្សាយពីប្រដាល់បុរាណរបស់ខ្មែរតែម្ដង។
គ្រូប្រដាល់ល្បីឈ្មោះខាងលើបន្តថា លោកក៏មិនសូវមានធនធានថវិកាដែរ ប៉ុន្តែត្រូវតែទៅព្រោះទី១ផ្ដល់ភាពកក់ក្ដៅ ទី២បានជួយបង្ហាត់នៅទីនោះ ទី៣ជួយឲ្យទឹក និងប្រាប់ៗពេលដែលត្រូវប្រកួតជាក់ស្ដែងថែមទៀតផង។ ខាងកម្មវិធីរបស់គេឲ្យ ម៉ឺន សុភា ជិះឡានទៅចូលរួមកម្មវិធីនេះ តែលោកគ្រូ ធន់ សុភា មិនអនុញ្ញាតទេ អាចនឹងទិញសំបុត្រយន្តហោះឲ្យសិស្សវិញព្រោះ ម៉ឺន សុភា ពុលឡានអាចនឹងប៉ះពាល់សុខភាពរហូតដល់ពេលប្រកួត។
រំលឹកដែរថា ម៉ឺន សុភា នឹងត្រូវប្រកួតជាមួយជើងខ្លាំងម្ចាស់ផ្ទះថៃ Kitti នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ធន់ សុភា និងកូនសិស្សគ្រោងចាកចេញពីកម្ពុជាថ្ងៃទី១៩ វិច្ឆិកា ខាងមុខនេះ៕