- 2019-11-15 02:55:19
- ប្រដាល់
កែវ រំចង់ និងក្រុមការងារនឹងចេញពីកម្ពុជាថ្ងៃទី២០នេះហើយ
- 2019-11-15 02:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ រំចង់ និងក្រុមការងារនឹងចេញពីកម្ពុជាថ្ងៃទី២០នេះហើយ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីបាត់ដំបង កែវ រំចង់ នឹងចាក់ចេញពីប្រទេសកម្ពុជាទៅប្រទេសថៃសិននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះទើបបន្តដំណើរទៅបារាំងតែម្ដង។
បើតាមការឲ្យដឹងពីលោក Matias Andres ដែលជាក្រុមការងារ The Riel Team Promotions បានឲ្យដឹងថា អ្នកលេងគុនខ្មែរ កែវ រំចង់ និងក្រុមការងារចំនួន២នាក់ទៀត ត្រូវជិះឡានចេញពីបាត់ដំបងចូលប្រទេសថៃសិននៅថ្ងៃទី២០ខាងមុខនេះ។ បន្ទាប់មកទើបឡើងយន្តហោះនៅឯប្រទេសថៃចេញទៅបារាំងតែម្ដង ដើម្បីត្រៀមខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃទី២៤ ខែវិច្ឆិកា ២០១៩ នៅឯទីក្រុងប៉ារីស។
ការប្រកួតមិត្តភាពក្នុងកម្មវិធី Muay Thai Grand Prix ថ្ងៃទី២៤ ចុងខែនេះអ្នកប្រដាល់កម្ពុជា កែវ រំចង់ នឹងប៉ះជាមួយ Omar Shamb៕