- 2019-11-14 02:47:52
- ប្រដាល់
ទូច ដេវីត ដែលឈ្នះ ឡុង ជិន កាលពីថ្ងៃសៅរ៍នោះទើបតែប្រកួតបាន៩ដងប៉ុណ្ណោះ
- 2019-11-14 02:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច ដេវីត ដែលឈ្នះ ឡុង ជិន កាលពីថ្ងៃសៅរ៍នោះទើបតែប្រកួតបាន៩ដងប៉ុណ្ណោះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយ និងធ្វើឲ្យអ្នកគាំទ្រប្រដាល់ភ្ញាក់ផ្អើលប៉ុន្មានថ្ងៃមុន ទូច ដេវីត រាប់ទាំងការប្រកួតឈ្នះ ឡុង ជិន គឺទើបតែបាន៩ដងទេ។
ដេវីត បានឲ្យដឹងថា បើនិយាយពីការចូលប្រឡូកក្នុងវិស័យប្រដាល់នោះគឺតិចតូចមែនទែនប្រហែល១ឆ្នាំប៉ុណ្ណោះ ខណៈការប្រកួតទើបតែ៩ដងនោះទេ ក្នុងនោះឈ្នះ៨ដង និងស្មើ១ដង មិនដែលចាញ់ឡើយ។
កូនសិស្សលោក អាត សំរឹទ្ធ រូបនេះបន្តទៀតថា ជ័យជម្នះលើរៀមច្បង ឡុង ជិន នេះក៏មិននឹកស្មានដែរ ព្រោះដោយសារដៃគូភ្លាត់ចូលកណ្ដាប់ដៃរបស់ខ្លួនរហូតដល់គាំងក្បាច់បែបនេះ។ ឡុង ជិន ក៏ជា Idol របស់ ទូច ដេវីត ផងដែរ និងធ្លាប់បានមើលការប្រកួត ហើយដឹងពីសមត្ថភាពរៀមច្បងខាងលើនេះច្បាស់។
មុនការប្រកួតសិស្សប្អូន ពេជ្រ ម្ទេសខ្មាំង រូបនេះគឺហ្វឹកហាត់ត្រៀមខ្លួនបានល្អ ប៉ុន្តែមិនបានគិតថាអាចវ៉ៃ ឡុង ជិន ដល់រាប់បែបនេះឡើយ ត្រឹមគិតថាឡើងដល់សង្វៀនខំប្រឹងប្រែងវ៉ៃឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ។
រំលឹកដែរថា ទូច ដេវីត ទម្លាក់ ឡុង ជិន វគ្គ៨នាក់ចុងក្រោយនៃការប្រកួតជម្រុះដណ្ដើមពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមកាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ២០១៩។ មិនត្រឹមចាញ់ពិន្ទុនោះទេ ឡុង ជិន ត្រូវអាជ្ញាកណ្ដាលរាប់៨រហូត២ដងឯណោះ ខណៈ ទូច ដេវីត ក៏ត្រូវអាជ្ញាកណ្ដាលរាប់១ដងវិញដែរ៕
វីដេអូ៖