- 2019-11-08 06:57:35
- ប្រដាល់
ប្រពៃណាស់! ខណ្ឌច្បារអំពៅឧបត្ថម្ភក្លឹបប្រដាល់ឪពុក ម៉ន សាម៉េត អង្ករ១០បាវ ថវិកា៥០ម៉ឺនរៀល
- 2019-11-08 06:57:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពៃណាស់! ខណ្ឌច្បារអំពៅឧបត្ថម្ភក្លឹបប្រដាល់ឪពុក ម៉ន សាម៉េត អង្ករ១០បាវ ថវិកា៥០ម៉ឺនរៀល
ចន្លោះមិនឃើញ
អភិបាលរងខណ្ឌច្បារអំពៅ នាំយកអង្ករចំនួន១០បាវ និងថវិកា៥០ម៉ឺនរៀល ជួយឧបត្ថម្ភដល់ក្លឹបប្រដាល់ការិយាល័យទី៥ របស់ឪពុក ម៉ន សាម៉េត ដើម្បីសម្រួលដល់ជីវភាពក៏ដូចជាដំណើរការប្រចាំថ្ងៃ។
បើតាមឲ្យដឹងពី ម៉ន សាម៉េត ប្រាប់ថា ប៉ុន្មានថ្ងៃមុននេះក្លឹបរបស់ឪពុករបស់ខ្លួនពិតជាបានទទួលអំណោយពីលោកស្រីអភិបាលខណ្ឌច្បារអំពៅមែន ខណៈពេលដែលលោកស្រីបានចុះទៅមូលដ្ឋាននៅតំបន់ភូមិចុងព្រែក សង្កាត់ព្រែកឯង។
សាម៉េត សូមថ្លែងអំណរគុណជាខ្លាំងដល់លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ ដែលបានយកចិត្តទុកដាក់ចំពោះក្លឹបដែលនៅក្នុងមូលដ្ឋាន និងបានជួយជាថវិកា និងអង្ករដើម្បីជួយសម្រួលការលំបាករបស់ក្លឹប។ ក្រៅពីនេះទៀតនោះអ្នកប្រដាល់គុនខ្មែរខាងលើ ថ្លែងអំណរគុណដល់ចៅអធិការវត្តស្អាងភ្នំ វត្តត្រពាំងឈូក វត្តវាលស្បូវ និងវត្តមួយចំនួនទៀតដែលតែងតែជួយកន្លងមក ហើយនឹងប្ដេជ្ញាជួយបង្ហាត់បង្រៀន បណ្ដុះធនធានកីឡាករក្មេងៗជាច្រើនទៀតដើម្បីមុខមាត់ប្រដាល់ខ្មែរ រួមទាំងមុខមាត់ខណ្ឌច្បារអំពៅផងដែរ។
ក្លឹបប្រដាល់ការិយាល័យទី៥ ដែលមានលោកគ្រូ ម៉ាង ម៉ន ជាម្ចាស់ក្លឹបមានទីតាំងនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការជួយឧបត្ថម្ភរបស់អភិបាលរងខណ្ឌខាងលើនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ២០១៩៕