- 2019-10-28 03:20:43
- ប្រដាល់
សុខ រិទ្ធ ពិតជាកណ្ដាប់ដៃធ្ងន់មែន ទើបផ្ដួលម្ចាស់ផ្ទះថៃឲ្យសន្លប់ម្សិលមិញម្នាក់ទៀតហើយ
- 2019-10-28 03:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ រិទ្ធ ពិតជាកណ្ដាប់ដៃធ្ងន់មែន ទើបផ្ដួលម្ចាស់ផ្ទះថៃឲ្យសន្លប់ម្សិលមិញម្នាក់ទៀតហើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ សុខ រិទ្ធ ពិតជាអស្ចារ្យមែន ប្រើកណ្ដាប់ដៃគ្មានមេត្តារបស់ខ្លួនផ្ដួលកីឡាករម្ចាស់ផ្ទះថៃ ឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២ នៃកម្មវិធីប្រដាល់ MX Muay Xtreme ម្សិលមិញ។
ការប្រកួតមិត្តភាពម្សិលមិញលើសង្វៀន MX Muay Xtreme អ្នកលេងគុនខ្មែរ សុខ រិទ្ធ នៅតែធ្វើបានល្អ រហូតប្រើកណ្ដាប់ដៃគ្មានមេត្តារបស់គេផ្ដួលអ្នកលេងគុនថៃដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត។
ដើមទឹកទី១ សុខ រិទ្ធ មិនបានសម្រុកភ្លាមៗនោះឡើយ ពោលថយៗទប់ដៃគូប៉ុណ្ណោះ និងចាំមើលស្នៀតរបស់អ្នកប្រដាល់ថៃ។ ប៉ុន្តែចុងទឹកទី១ ជើងខ្លាំងមកពីបន្ទាយមានជ័យខាងលើនេះ ចាប់ផ្ដើមធាក់យកពិន្ទុ និងប្រើកណ្ដាប់ដៃរហូតអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃ១ដង។
ចូលទឹកទី២ សុខ រិទ្ធ មិនបង្អង់យូរឡើយ ពោលព្យាយាមចេញកណ្ដាប់ដៃធ្ងន់ៗរបស់ខ្លួនមិនឈប់មិនឈរ រហូតអាជ្ញាកណ្ដាលសម្រេចរាប់លើអ្នកលេងគុនថៃជាលើកទី២។ ប៉ុន្តែក្រោយមកបន្តិចទៀត អ្នកប្រដាល់ថៃ រឹតតែរងទម្ងន់ដៃបន្ថែមទៀត ដោយមិនអាចតបត សុខ រិទ្ធ បាន អាជ្ញាកណ្ដាលសម្រេចបញ្ចប់ការប្រកួតត្រឹមនេះតែម្ដង។
រំលឹកដែរថា ពីរប្រកួតចុងក្រោយរបស់អ្នកប្រដាល់មកពីបន្ទាយមានជ័យ សុខ រិទ្ធ សុទ្ធតែផ្ដួលដៃគូឲ្យសន្លប់ដោយសារកណ្ដាប់ដៃ។ កាលពីថ្ងៃទី១៣ ខែតុលា ២០១៩ ផ្ដួលជើងខ្លាំង និងម្ចាស់មេដាយមាសច្រើនសម័យ ណុបក្រាជីប ឲ្យសន្លប់ក្នុងទឹកទី២ នៅសង្វៀន PNN ចំណែកលើកទី២ ម្សិលមិញនេះផ្ដួលថៃ SAMINGPETCH POR.SUWAN ឲ្យបោះបង់ការប្រកួតត្រឹមទឹក២ លើសង្វៀន MX Muay Xtreme ៕
វីដេអូប្រកួត៖