- 2019-10-24 03:38:25
- ប្រដាល់
គួរឲ្យគោរពមែន! សុខ រិទ្ធ «ខ្ញុំមិនចង់ឲ្យអ្នកគាំទ្រខ្ញុំខ្មាសគេទេ»
- 2019-10-24 03:38:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យគោរពមែន! សុខ រិទ្ធ «ខ្ញុំមិនចង់ឲ្យអ្នកគាំទ្រខ្ញុំខ្មាសគេទេ»
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ សុខ រិទ្ធ មិនថាឡើងសង្វៀនតូចឬធំនោះទេ តែងតែខំប្រឹងប្រែងខ្លាំង និងអស់ពីសមត្ថភាពតែម្ដង ព្រោះប្រកាន់គោលជំហរមួយថា «មិនចង់ឲ្យអ្នកគាំទ្រខ្មាសគេទេ ព្រោះពួកគាត់ទុកចិត្តយើងហើយ»។
សុខ រិទ្ធ ធ្លាប់ប្រាប់ Sabay ច្រើនដងហើយថា រាលការប្រកួតម្ដងៗគឺរូបគេខំប្រឹងប្រែងហ្វឹកហាត់ណាស់ និយាយជារួមភាគច្រើនត្រៀមខ្លួនបានល្អជានិច្ចដើម្បីប្រកួតឲ្យល្អ និងអាចស្វែងរកជ័យជម្នះសម្រាប់អ្នកគាំទ្រ និងសម្រាប់មុខមាត់ខ្លួនឯងផងដែរ។
បងប្រុសបង្កើតរបស់ សុខ ធី ខាងលើនេះបន្ថែមទៀតថា «អ្នកគាំទ្រគេទុកចិត្តលើយើង គេសង្ឃឹមលើយើងថាយើងវ៉ៃល្អ ដូចនេះបើយើងចាញ់អ្នកគេ គាំទ្រយើងក៏គាត់ខ្មាសគេដែរ»។ ចំណុចនេះហើយដែលធ្វើឲ្យអ្នកលេងគុនខ្មែររូបនេះតែងតែធ្វើបានល្អ និងយកជ័យជម្នះជាហូរហែជាពិសេសលើសង្វៀននៅកម្ពុជាតែម្ដង។
រំលឹកដែរថា សុខ រិទ្ធ ជាអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ កូនសិស្សលោកគ្រូ សាន សៅយ៉ាន់ ប្រកួតចុងក្រោយរបស់គេផ្ដួលជើងខ្លាំងថៃ ណុបក្រាបជីព ឲ្យសន្លប់ក្នុងទឹកទី២នៃការប្រកួតមិត្តភាពអន្តរជាតិរបស់សង្វៀន PNN។ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នេះ សុខ រិទ្ធ នឹងត្រូវឡើងប្រកួតកម្មវិធី MX Muay Xtreme ឯប្រទេសថៃ៕