- 2019-10-22 01:09:29
- ប្រដាល់
អ្នកប្រដាល់លេងសាច់ដុំ ខាំ សូរីយា ធ្លាក់ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ
- 2019-10-22 01:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់លេងសាច់ដុំ ខាំ សូរីយា ធ្លាក់ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ខាំ សូរីយា ដែលអ្នកគាំទ្រពេញចិត្តនិងសាច់ដុំនោះ ធ្លាក់ចេញពីកម្មវិធីដណ្ដើមពានរង្វាន់ TV5 ហើយកាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា ២០១៩ ដោយសារជើងខ្លាំង ឡុង ជិន។
ឡុង ជិន បានឲ្យដឹងក្រោយឈ្នះ សូរីយា ថាការប្រកួតមួយនេះមិនសូវជាពិបាកប៉ុន្មានទេសម្រាប់ខ្លួននោះ ពោលវ៉ៃនេះនៅមិនទាន់អស់ឡើយ គឺវ៉ៃបែបយោគយល់ច្រើនដល់សិស្សប្អូនដោយសារជាកីឡាករថ្មីមានបទពិសោធតិចតួច។
ចំពោះសមត្ថភាព ខាំ សូរីយា វិញគឺល្អទាត់ និងកណ្ដាប់ដៃ ប្រសិនបើបិទ ឬគេចកណ្ដាប់ដៃរបស់កីឡាកររូបនេះមិនបានទេ គឺអាចយ៉ាប់ព្រោះដៃធ្ងន់ល្អ ប៉ុន្តែការវ៉ៃដៃឲ្យអស់ៗមួយទំហឹងបែបនេះបើវ៉ៃគេមិនត្រូវអស់កម្លាំងខ្លួនឯងវិញ។ ឡុង ជិន ក៏អរគុណដល់អ្នកគាំទ្រទាំងអស់ដែលចំណាយពេលមកទស្សនាផ្ទាល់នៅសង្វៀន TV5 នេះ ហើយប្ដេជ្ញាថាខំប្រឹងហ្វឹកហាត់ និងប្រកួតឲ្យល្អបានឡើងទៅជុំបន្តបន្ទាប់ទៀត។
បញ្ជាក់ដែរថា កីឡាករ ខាំ សូរីយា ធ្លាក់ហើយនៃការប្រកួតជម្រុះជុំទី២នៃពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមនេះក្រោយចាញ់ពិន្ទុ ឡុង ជិន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សម្រាប់វគ្គជម្រុះទី២នេះក៏ត្រូវបានបញ្ចប់ត្រឹមសប្ដាហ៍មុននេះហើយដែរ ពោលថ្ងៃសៅរ៍សប្ដាហ៍នេះឈានដល់វគ្គជម្រុះជុំទី៣ មានគ្នា៨នាក់ចុងក្រោយ៕