- 2019-10-18 06:58:04
- ប្រដាល់
នរណាថាអ្នកប្រដាល់ក្រ ក្រតែអ្នកអត់គំនិតតើ...
- 2019-10-18 06:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាថាអ្នកប្រដាល់ក្រ ក្រតែអ្នកអត់គំនិតតើ...
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនខ្មែរ ថៃ រិទ្ធី ថាម៉ូតូដែលទើបនិងទិញនេះ គឺបានលុយពីការសន្សំជាមួយប្រពន្ធ ពេលបានឡើងប្រកួតនានា ការបង្ហាត់សិស្សនៅឯខេត្តសៀមរាប រីឯតម្លៃវិញជិត ៥០០០ដុល្លារ។
កីឡាករគុនខ្មែរខាងលើនេះបានឲ្យដឹងថា ម៉ូតូដែលទើបនិងទិញនេះគឺម៉ូដែល CBR REPSOL កម្លាំងម៉ាស៊ីន ១០០០CC សេរីឆ្នាំ២០០៥។ ចំពោះតម្លៃវិញគឺ ៤៩៥០ដុល្លារ។ ថវិកាដែលទិញម៉ូតូនេះ សិស្សគុនក្រសួងការពារជាតិរូបនេះប្រាប់ថា គឺខ្លួនសន្សំជាមួយប្រពន្ធយូរហើយដែរ សន្សំពីការឡើងប្រកួតខ្លះៗ ការបង្ហាត់ប្រដាល់ខ្លះទៀត ប៉ុន្តែមិនបានលក់គោដែលរបរបន្ទាប់បន្សំមួយទៀតនោះទេ។
រិទ្ធី បន្ថែមទៀតថា មែនទែនទៅ មិនមែនទិញម៉ូតូធំសម្រាប់តែខ្លួនឯងនោះទេ គឺបានទិញឲ្យប្រពន្ធ១គ្រឿងទៀត ម៉ូដែល SCOPY ដែលចំណាយទាំងអស់ប្រហែលខ្ទង់ ៧០០០ដុល្លារ។ ម៉ូតូ SCOPY នោះគឺទុកឲ្យប្រពន្ធកូនជិះ ខណៈខ្លួននៅឯសៀមរាបប្រើម៉ូតូធំ។
រំលឹកដែរថា ថៃ រិទ្ធី គឺជាអ្នកប្រដាល់គុនខ្មែរ និងគុនចម្រុះមួយរូបនៅកម្ពុជា បច្ចុប្បន្ននេះក្រៅតែឡើងប្រកួតកីឡាករម្នាក់នេះកំពុងបង្ហាត់ផ្សព្វផ្សាយគុនខ្មែរដល់បរទេសនៅក្លឹប MR LY ក្នុងខេត្តសៀមរាបផងដែរ៕