• 2019-10-15 23:52:51
  • ប្រដាល់

ឡៅ ​ចិត្រា​ ប្រាប់​ លន​ បញ្ញា​ ឲ្យ​ពង្រឹង​ប៉ុន្មាន​ចំណុច​នេះ​ដើម្បី​ឲ្យ​ខ្លាំង​

  • 2019-10-15 23:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ ឡៅ ​ចិត្រា​ ប្រាប់​សិស្ស​ប្អូន​ លន ​បញ្ញា​ ឲ្យ​ពង្រឹង​កម្លាំង​ស៊ុហ្វ​ ហាត់​យក​ទម្ងន់​ ព្រោះ​បច្ចេកទេស​វ៉ៃ​គឺ​ល្អ​ហើយ​ នៅ​តែ​បន្ថែម​ប៉ុន្មាន​ចំណុច​នេះ​ទេ។​

កីឡាករ ឡៅ ចិត្រា​

ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ សូម្បី​ខ្លួន​ឯង​ក៏​មិន​នឹកស្មាន​ថា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​លឿន​យ៉ាង​នេះ​ យ៉ាង​ហោច​ណាស់ក៏​ចាប់​ពី​ទឹក​ទី៣​ឡើង​ទៅ​ដល់​ទឹក​៥​ដែរ។​ អ្នកប្រដាល់​មក​ពី​ឆត្រយោង​៩១១​ រូប​នេះ​បន្ថែម​ថា​ សប្បាយ​ចិត្ត​ដែល​បាន​សម្រេច​បំណង​ដែល​ប្រាថ្នា​ចង់​ឈ្នះ​ខ្សែក្រវាត់​មាស​ ហើយ​ក៏​អរគុណ​អ្នក​គាំទ្រ​ដែល​តែងតែ​ស្រឡាញ់​ចូលចិត្ត។​

លន បញ្ញា(ខៀវ)

ប្អូន​ប្រុស​របស់​ ឡៅ​ ស៊ីណាត​ រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​សមត្ថភាព​ លន​ បញ្ញា​ វិញ​គួរ​តែ​ពង្រឹង​ការ​ហ្វឹកហាត់​កម្លាំង​ស៊ុហ្វ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ ហើយ​ត្រូវ​ហាត់​យក​ទម្ងន់​​ដើម្បីវ៉ៃ​ចេញ​ឲ្យ​ធ្ងន់​ជាង​នេះ​ ព្រោះ​ស្នៀត​ចេញ​នៅ​ស្រាល។​ កណ្ដាប់​ដៃ​ត្រូវ​ចេញ​ឲ្យ​ច្រើន​ ហើយ​រៀន​ទាត់​យក​ទម្ងន់​គឺ​ល្អ​ហើយ។​

កីឡាករ ឡៅ ចិត្រា​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា ​ផ្ដួល​ លន​ បញ្ញា​ ឲ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក២​ នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​តុលា​ ២០១៩​ នៅ​ឯ​សង្វៀន​ PNN។​ សម្រាប់​ម្ចាស់​ខ្សែក្រវាត់​មាស​ទទួល​បាន​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​ រី​ឯ​ជើងឯក​រង​បាន​ប្រាក់​រង្វាន់​ ២០០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី