• 2019-10-11 02:20:38
  • ប្រដាល់

វគ្គ​ផ្ដាច់ព្រ័ត្រ​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​ល្ងាច​នេះ​ ឡុង​ សំណាង​ ប៉ះ​ ម៉ឺន​ មេឃា​ ម៉ន​ សាម៉េត​ ប៉ះ​ លាប​ រដ្ឋា​

  • 2019-10-11 02:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​មាស​ហើយ​ ក្នុង​នោះ​មាន​សុទ្ធតែ​គូ​ល្អ​ៗ​ប៉ះ​គ្នា​ ឡុង​ សំណាង​ ប៉ះ​កូន​ប្រុស​ អេ​ ភូថង​ ម៉ន​ សាម៉េត​ ប៉ះ​ លាប​ រដ្ឋា​ ឡៅ​ ចន្រ្ទា​ ប៉ះ​ ឯម​ ខ្លឹម​ខ្មៅ​ រសៀល​នេះ។​

កម្មវិធីប្រកួតរសៀលនេះ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៩​ នេះ​ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ខែ​តុលា​ ដល់​ទី១១​ ខែ​តុលា​ ២០១៩​ នៅ​ឯ​ស្តាត​ចាស់។​ ការ​ប្រកួត​រសៀល​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ១​តទៅ​ កីឡាករ​ណា​ឈ្នះ​នឹង​ទទួល​បាន​មេដាយ​មាស៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី