- 2019-10-10 02:23:29
- ប្រដាល់
ល្បី ឡុង ជិន ល្អជង្គង់តែប៉ះ វេន សុភ័ក្រ ត្រូវអាជ្ញាកណ្ដាលរាប់ដោយសារជង្គង់វិញ
- 2019-10-10 02:23:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បី ឡុង ជិន ល្អជង្គង់តែប៉ះ វេន សុភ័ក្រ ត្រូវអាជ្ញាកណ្ដាលរាប់ដោយសារជង្គង់វិញ
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីក្លឹបខ្លារខិន ឡុង ជិន ដែលជាជើងខ្លាំង និងល្បីថាល្អចាប់នោះ ម្សិលមិញនេះត្រូវអាជ្ញាកណ្ដាលរាប់ដល់ទៅពីរដង ដោយសារជង្គង់របស់សិស្សគុនឆត្រយោង ៩១១ វេន សុភ័ក្រ នាការប្រកួតជើងឯកថ្នាក់ជាតិ ២០១៩។
ការប្រកួតរវាងអ្នកទាំងពីរខាងលើនេះដំបូងមិនសូវជាជក់ចិត្តប៉ុន្មានទេ ហើយត្រូវអាជ្ញាកណ្ដាលប្រាប់ឲ្យវ៉ៃរហូតដល់ទៅពីរឯណោះ មុនអ្នកលេងគុនខ្មែរប្រឹងអស់ពីសមត្ថភាព។ ឡុង ជិន ហាក់ដូចជាញញើតនិង វេន សុភ័ក្រ ឬអាចមានបញ្ហាសុខភាព មិនហ៊ានសម្រុកដៃគូនោះឡើយ ដែលវាខុសពីការប្រកួតរបស់គេមុនៗ។
សម្រាប់ការប្រកួតនេះ វេន សុភ័ក្រ ដែលប្រកួតតំណាងក្រសួងការពារជាតិនោះ គឺវ៉ៃបានល្អ បញ្ចេញស្នៀតបានច្រើន ពោលដើរចូលបុកទៅលើ ឡុង ជិន តាំងពីទឹកទី១ រហូតដល់ទឹក៤។ កូនសិស្សលោក ហង់ សឿន រូបនេះ បញ្ចេញស្នៀតជង្គង់ល្អមែនទែន ការចាប់វ៉ៃជង្គង់ និងបោះជង្គង់របស់គេ ពេញៗល្អ ខណៈកម្ពស់ក៏ខ្ពស់ទៀតនោះ ជាហេតុធ្វើឲ្យ ឡុង ជិន ពិបាកកាច់លេងជង្គង់ជាមួយ។ សុភ័ក្រ ប្រើស្នៀតជង្គង់វ៉ៃឲ្យអាជ្ញាកណ្ដាលរាប់ពីរដងលើ ឡុង ជិន គឺក្នុងចុងទឹកទី២ និងចុងទឹកទី៣ម្ដងទៀត ប៉ុន្តែសិស្សប្អូន ឡៅ ចន្រ្ទា រូបនេះក៏ត្រូវអាជ្ញាកណ្ដាលរាប់ម្ដងវិញនៅដើមទឹកទី៤ផងដែរ ដោយសារការឲ្យអោយទឹកយូរពេក។ យ៉ាងណា វេន សុភ័ក្រ និង ឡុង ជិន អាចបន្តការប្រកួតរហូតចប់៥ទឹកនៃការប្រកួតជម្រុះជើងឯកថ្នាក់ជាតិនេះ។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ម្សិលមិញនេះគឺជើងខ្លាំងឈ្នះស្ទើទាំងអស់ វេន សុភ័ក្រ ឡៅ ចន្រ្ទា មុត ខ្លឹមខ្មៅ លីញ ភារម្យ ឡុង សំណាង ជាដើម។ សម្រាប់ថ្ងៃនេះការប្រកួតឈានដល់ថ្ងៃទី៤ហើយ ខណៈគូខ្លះដល់វគ្គដណ្ដើមមេដាយមាសទៀតផង៕
វីដេអូប្រកួត៖