
- 2019-10-08 01:00:00
- ប្រដាល់
ឡៅ ចន្រ្ទា វេន សុភ័ក្រ ឈ្នះផុយៗ ខណៈ ឡុង សំណាង គង់ សំបូរ ៥ទឹកពេញការប្រកួតជើងឯកថ្នាក់ជាតិ
- 2019-10-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្រ្ទា វេន សុភ័ក្រ ឈ្នះផុយៗ ខណៈ ឡុង សំណាង គង់ សំបូរ ៥ទឹកពេញការប្រកួតជើងឯកថ្នាក់ជាតិ
ចន្លោះមិនឃើញ
ការប្រកួតបើកឆាកថ្ងៃទី១ ជើងឯកថ្នាក់ជាតិម្សិលមិញនេះជើងខ្លាំង ឡៅ ចន្រ្ទា និង វេន សុភ័ក្រ ឈ្នះផុយៗក្នុងទឹកទី១ ខណៈ ឡុង សំណាង និង គង់ សំបូរ វ៉ៃគ្នាពេញ៥ទឹកទម្រាំអាចរកអ្នកឈ្នះឈានទៅវគ្គបន្ត។
កីឡាករ វេន សុភ័ក្រ ប៉ះ វ៉ាន់ ចំរើន៖
អ្នកទាំងពីរប្រកួតលើប្រភេទទម្ងន់ ៦០គីឡូក្រាម សម្រាប់ វេន សុភ័ក្រ តំណាងឲ្យក្រសួងការពារជាតិ ខណៈ វ៉ាន់ ចំរើន តំណាងខេត្តរតនគីរី។ គូនេះអ្នកប្រដាល់ វេន សុភ័ក្រ ទាត់ចូលប៉ុន្មានជើងប៉ុណ្ណោះក្នុងទឹក១ ធ្វើឲ្យដៃគូចុកឆ្អល់បោះបង់ការប្រកួតតែម្ដង។
កីឡាករ ឡៅ ចន្រ្ទា ប៉ះ នួន ណាក់(ពុយ វណ្ណៈ)៖
កីឡាករទាំងពីរនាក់នេះប្រកួតលើទម្ងន់៦៧គីឡូក្រាម។ ចន្រ្ទា ប្រកួតតំណាងឲ្យក្រសួងការពារជាតិ ខណៈ វណ្ណៈ ត្បូងឃ្មុំ។ គូនេះក៏មិនខុសពីគូខាងលើនេះនោះដែរ ពោល ចន្រ្ទា មិនទាន់ប្រឹងផង កីឡាករ ពុយ វណ្ណៈ សន្លប់ដោយសារជង្គង់បោះទៅហើយ។
ឡុង សំណាង ប៉ះ គង់ សំបូរ៖
ជើងខ្លាំងគុនខ្មែរទាំងពីររូបនេះ ប្រកួតលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតរបស់អ្នកទាំងពីរនាក់នេះ ធ្វើឲ្យអ្នកទស្សនាជក់ចិត្តតែម្ដង ពោលបញ្ចេញស្នៀត ឬបុកគ្នាទៅវិញទៅមកពេញ៥ទឹកទម្រាំរកឃើញអ្នកឡើងទៅជុំបន្ទាប់។ ក្រោយបញ្ចប់ការប្រកួតពេញ៥ទឹកនោះ ពិន្ទុហាក់ប្រកៀកប្រកិតគ្នាមែនទែន ប៉ុន្តែយ៉ាងណាជ័យជម្នះបានលើ ឡុង សំណាង។
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះធ្វើឡើងរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ តុលា។ ការប្រកួតនេះធ្វើឡើងនៅឯស្តាតចាស់។ ប្រកួតបើកឆាកម្សិលមិញនេះមាន ១៨គូ៕