- 2019-10-05 04:04:00
- ប្រវត្តិ
ដឹងថាប្រទេសមានសិទ្ធិលេង World Cup ស្ដេចអឺរ៉ុបមួយអង្គរើសកីឡាករដោយផ្ទាល់
- 2019-10-05 04:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាប្រទេសមានសិទ្ធិលេង World Cup ស្ដេចអឺរ៉ុបមួយអង្គរើសកីឡាករដោយផ្ទាល់
ចន្លោះមិនឃើញ
ជាធម្មតាក្រុមជម្រើសជាតិជ្រើសតាំងដោយគ្រូបង្វឹក ដោយឡែកក្រុមជម្រើសជាតិរ៉ូម៉ានីវិញ ត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រផ្ទាល់តែម្ដង សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 1930 ដែលលេងនៅអ៊ុយរុយហ្គាយ។
ព្រះបាទ Carol II ឡើងសោយរាជ្យភ្លាម (ខែមិថុនា ១៩៣០) ទ្រង់សម្រេចដាក់រាជាណាចក្ររ៉ូម៉ានីលេង World Cup ភ្លែត។ ព្រះអង្គបានលើកលែងទោសនូវកីឡាករបាល់ទាត់ណា ដែលជាប់បម្រាម។ ក្រោយមក ទ្រង់ជ្រើសរើសក្រុមដោយផ្ទាល់ព្រះអង្គតែម្ដង (៣ថ្ងៃមុនថ្ងៃកំណត់របស់ FIFA)។
កីឡាករបាល់ទាត់នៅពេលនោះមិនមែនជាកីឡាករអាជីពទេ។ កីឡាករល្អៗធ្វើការនៅក្រុមហ៊ុនប្រេងអង់គ្លេស ហើយក្រុមហ៊ុននោះគំរាមមិនបើកប្រាក់ឈ្នួល និងបណ្ដេញចេញ ប្រសិនបើចូលលេង World Cup។ យ៉ាងណាមិញ ព្រះអង្គ Carol II ក៏ទូរស័ព្ទគំរាមបិទក្រុមហ៊ុននោះវិញ បើមិនបញ្ជូនបុគ្គលិកមកលេងបាល់ទាត់។
រ៉ូម៉ានីបានលេង ២ប្រកួត ដោយឈ្នះ ១ និងចាញ់ ១។ ទោះជាយ៉ាងណាក៏ដោយ ទឹកចិត្តគាំទ្របាល់ទាត់របស់ប្រជាជនរ៉ូម៉ានីកើតឡើងតាំងពីពេលនោះមក។
ព្រះអង្គ Carol II បានសោយរាជ្យរហូតដល់ការទម្លាក់ចេញពីអំណាចនៅឆ្នាំ១៩៤០។ ក្នុងរាជ្យព្រះអង្គ រ៉ូម៉ានីបានលេងនៅ World Cup ៣លើកគឺ នៅឆ្នាំ១៩៣០ ឆ្នាំ១៩៣៤ និងឆ្នាំ១៩៣៨៕