• 2019-10-03 07:11:40
  • បាល់ទាត់

ការ​ស៊ុត​ល្អ​ឥត​ខ្ចោះ​របស់​ Ziyech សម​ជា​គ្រាប់​ប្រចាំ​សប្ដាហ៍​នៅ​ UCL

  • 2019-10-03 07:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ajax ទោះ​បី​ជា​​លក់​កីឡាករ​សំខាន់​ៗ​អស់​មួយ​ចំនួន​កាល​ពី​ដើម​រដូវ​កាល​ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ Champions League។​

ក្រុម​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាល​ពី​រដូវ​កាល​មុន​មួយ​នេះ​ រក​បាន​៦​ពិន្ទុ​ហើយ​ក្នុង​ការ​ប្រកួត​ពូល​ H ក្រោយ​យក​ឈ្នះ​ Valencia ក្រៅ​ដី​ ៣​ទល់​នឹង​០។ ជ័យ​ជម្នះ​២​លើក​ជាប់​គ្នា​បាន​ធ្វើ​ឲ្យ​ Ajax ឈរ​លេខ​១​ក្នុង​ពូល​ មាន​៦​ពិន្ទុ​ពេញ​ ពី​២​ប្រកួត​កន្លង​មក។​

ចាប់​អារម្មណ៍​ប្រកួត​យប់​មិញ​ គ្រាប់​បាល់​ដំបូង​របស់​ Ajax បាន​មក​ពី​ការ​ស៊ុត​យ៉ាង​ល្អ​ឥត​ខ្ចោះ​របស់​ខ្សែ​បម្រើ​​សញ្ជាតិ​ម៉ារ៉ុក​ ឈ្មោះ​ Hakim Ziyech។ Ziyech បាន​ទាត់​បំប្លោង​ពី​ខ្សែ​ខាង​ស្ដាំ​រំលង​ផុត​អ្នក​ចាំទី​ Cillessen ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​ថា​ បាល់​នោះ​អាច​ចូល​​​សោះ៕

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់