• 2019-09-21 03:08:26
  • ប្រវត្តិ​​

កន្លង​មក​ មាន​តែ​មួយ​ប្រទេស​ទេ ដែល​ធ្លាប់​ដក​ខ្លួន​ចេញ​ពី FIFA

  • 2019-09-21 03:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី FIFA បង្កើត​ឡើង​នៅ​ឆ្នាំ ១៩០៤​មក មាន​តែ​សមាគម​បាល់ទាត់​នៃ​ចក្រភព​អង់គ្លេស​ (តំណាង​ឲ្យ​ ៤​សមាគម​បាល់ទាត់​ទៀត​គឺ អង់គ្លេស-England ស្កុតឡែន វេល និង​អៀរឡង់​ខាង​ជើង) ដែល​ដក​សមាជិកភាព​ចេញ​ពី ស្ថាប័ន​បាល់ទាត់​អន្តរជាតិ រហូត​ដល់​ទៅ ២​ដង។

ការ​ដក​ខ្លួន​លើក​ទី ១ ធ្វើ​ឡើង​នៅ​ឆ្នាំ១៩២០ ដោយ​កាល​នោះ ចក្រភពអង់គ្លេស​ មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​អ័ក្សស៊ីស (Axis Power) ដែល​ជា​អតីត​គូបដិបក្ខ​របស់​ខ្លួន កាល​ពី​សង្គ្រាម​លោក​លើក​ទី១។ អង់គ្លេស​តវ៉ា​ចំពោះ​សមាជិក​ភាព​របស់​ពួក​ប្រទេស​ទាំង​នោះ (អាល្លឺម៉ង់ អូទ្រីស ហុងគ្រី...) ប៉ុន្តែ​មិន​បាន​សម្រេច ក៏​ដក​ចេញ​ខ្លួន​តែ​ម្ដង​ទៅ។ យ៉ាងណាមិញ នៅ​ឆ្នាំ១៩២៤ អង់គ្លេស​ក៏​ចូល​ FIFA វិញ។

លើក​ទី ២ គឺ​ធ្វើ​ឡើង​នៅ​ឆ្នាំ១៩២៨។ កាល​នោះ ចក្រភពអង់គ្លេស​មិន​សុខ​ចិត្ត​នឹង​ FIFA ក្នុង​ការ​យល់ព្រម​ឲ្យ​បង់​ប្រាក់​អតីតភាព​លើ​កីឡាករ​មិន​អាជីព (ពេល​ដែល​រង​របួស) នេះ​បើ​តាម​មូលហេតុ​ ដែល​ចែង​នៅ​លើ​លិខិត​ដក​សមាជិកភាព។ ប៉ុន្តែ​តាម​ពិត​ អង់គ្លេស​មិន​ចង់​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

អង់គ្លេស​បាន​ដក​ចេញ រហូត​ដល់​សង្គ្រាម​លោក​លើក​ទី ២ បញ្ចប់​ ទើប​សមាគម​បាល់ទាត់​ទាំង​នោះ បាន​ចូល​ជា​សមាជិក​ FIFA វិញ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់