- 2019-09-16 03:45:06
- ប្រដាល់
ឡុង សុភី ប្រាប់អារម្មណ៍ពិតពេលឮអ្នកគាំទ្រប្រដាល់និយាយក្បាច់ «មាន់ចឹកស្រូវ»
- 2019-09-16 03:45:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សុភី ប្រាប់អារម្មណ៍ពិតពេលឮអ្នកគាំទ្រប្រដាល់និយាយក្បាច់ «មាន់ចឹកស្រូវ»
ចន្លោះមិនឃើញ
សិស្សគុនមកពីក្លឹប សាលវ័ន្ត ឡុង សុភី បានដឹងអ្នកគាំទ្រមួយចំនួននិយាយថាខ្លួនវ៉ៃក្បាច់ «មាន់ចឹកស្រូវ» វ៉ៃមិនលះដូចកីឡាករដទៃនោះ មិនថ្វីនោះទេខ្លួនវ៉ៃតាមបច្ចេកទេសដែលគិតថាអាចឈ្នះដៃគូបាន។
សុភី ឲ្យដឹងថា ពាក្យថា«ឡុង សុភី ទៅមិនរួចទេ ចេះតែក្បាច់មាន់ចឹកស្រូវ ធ្វើអី រឿង សោភ័ណ្ឌ មិនកើតទេ» នេះហើយបានជាជំរុញទឹកចិត្តខ្លួនឲ្យខំប្រឹងហ្វឹកហាត់ រកវិធីសាស្ត្រយកឈ្នះក្នុងការប្រកួតនេះទាល់តែបាន។
ទាក់ទិនទៅនិង«ក្បាច់មាន់ចឹកស្រូវ»នេះដែរ ម្ចាស់ខ្សែក្រវាត់គោជល់ថ្មីថ្មោងខាងលើនេះ បានបញ្ជាក់ថា ខ្លួនមិនចេះវ៉ៃទាំងកម្រោល ឬចូលទៅប្ដូរនោះឡើយ បើវ៉ៃរបៀបនេះអាចនឹងសន្លប់របស់ដៃគូហើយ។ អ្នកលេងគុនខ្មែររូបនេះ ចូលចិត្តវ៉ៃតាមបច្ចេកទេសដែលខ្លួនគិតថាអាចឈ្នះលើដៃគូ វ៉ៃសាកល្បងរកចំណុចខ្សោយដៃគូ ដោយមិនចាំបាច់ប្ដូរ។
ឡុង សុភី ជាអ្នកប្រដាល់គុនខ្មែរចាស់វស្សាក្នុងវិស័យកីឡាមួយនេះ រូបគេចូលប្រឡូកមិនតិចជាង១០ឆ្នាំនោះឡើយ។ ប្រកួតវគ្គផ្ដាច់ព្រ័ត្រគោជល់ទម្ងន់៦៩គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០១៩ ឈ្នះពិន្ទុ រឿង សោភ័ណ្ឌ បានខ្សែក្រវាត់១គ្រឿងទៀត អមដោយថវិកា៤ពាន់ដុល្លារនៅសង្វៀន CNC៕
វីដេអូ៖
https://www.youtube.com/watch?v=LjL9n9NENMk