• 2019-09-09 03:57:44
  • ប្រដាល់

ស្មើ​យប់​មិញ​នៅ​ Super Champ​ ឡុង​ សំណាង​ វ៉ៃ​ថៃ​ហូរ​ឈាម​ដាប​ពេញ​មុខ​

  • 2019-09-09 03:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​លទ្ធផល​ត្រឹម​ស្មើ​ម្ចាស់​ផ្ទះ​ថៃ​យប់​មិញ​នៅ​កម្មវិធី​ Super Champ​ មែន​ប៉ុន្តែ​ ឡុង​ សំណាង​ ផ្ដល់​មេរៀន​យ៉ាង​ចាស់​ដៃ​ដល់​ Star Boy​ វ៉ៃ​បែក​ឈាម​ហូរ​ពេញ​មុខ​រហូត​ត្រូវ​ពេទ្យ​មើល​២-៣ដង​ថែម​ទៀត​ផង។​

ឡុង សំណាង(ខៀវ)

កូន​សិស្ស​លោក​ សាលវ័ន្ត​ ខាង​លើ​នេះ​ ត្រូវ​បាន​គេ​សរសើរ​ច្រើន​មែនទែន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ជា​ពិសេស​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​តែ​ម្ដង។​ ៣​ទឹក​ពេញ​ទាំង​កីឡាករ​ខ្មែរ​ កីឡាករ​ថៃ​ បើក​ឆាក​ប្រយុទ្ធ​មិន​ឲ្យ​ពេលវេលា​ដើរ​ទទេ​ៗ​នោះ​ឡើយ​ វ៉ៃ​ប្ដូរ​ទៅ​ប្ដូរ​មក​រហូត​មាន​ស្នាម​បែក​រៀងៗ​ខ្លួន​តែ​ម្ដង។​

ឡុង សំណាង(ខៀវ)

ឡុង​ សំណាង​ ចាប់​ផ្ដើម​លេង​កែង​តាំង​តែ​ពី​ទឹក​ទី១​ទៅ​ ជា​ពិសេស​នោះ​កែងបុក​ នៅ​ពេល​ដែល​អ្នក​លេង​គុន​ថៃ​ Star Boy​ មិន​ទាន់​ប្រយ័ត្ន​ស្រួលបួល​ផង។​ នៅ​ពេល​អ្នក​ប្រដាល់​ថៃ​ ចូល​ចាប់​ឡាំ​ជង្គង​ គឺ​តែង​ត្រូវ​កែង​បត់​ និង​កែង​បុក​របស់​ សំណាង​ ជា​និច្ច​ ហើយ​ការ​ត្រូវ​នេះ​ធ្វើ​ឲ្យ​ Star Boy​ បែក​ឈាម​ហូរ​ពេញ​ផ្ទៃមុខ​ រហូត​អាជ្ញាកណ្ដាល​ហៅ​គ្រូ​ពេទ្យ​មក​ពិនិត្យ​២-៣​ផង​ដែរ។​

ឡុង សំណាង(ខៀវ)

ទោះ​ជា​ពួកគេ​បែក​រៀង​ៗ​ខ្លួន​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​មិន​បាន​បង្អាក់​ការ​ប្រកួត​នោះ​ឡើយ​ ពោល​ការ​ប្រកួត​រវាង​ ឡុង​ សំណាង​ និង​ Star Boy​ បន្ត​រហូត​បញ្ចប់​ទឹក​ទី៣​ ហើយ​ការ​ប្រកួត​នេះ​គឺ​ជក់ចិត្ត​សម្រាប់​អ្នក​ទស្សនា​តែ​ម្ដង​ដោយ​សារ​តែ​ការ​វ៉ៃ​ប្ដូរ​ទៅ​មក​។​

ឡុង សំណាង ពេលស្មើកីឡាករថៃ

រំលឹក​ដែរ​ថា​ ឡុង​ សំណាង​ និង​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Star Boy​ បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​ នា​ជំនួប​គូ​ឯក​ប្រចាំ​សង្វៀន​ Super Champ​ ម្សិលមិញ​នេះ។​ ក្រៅ​ពី​ ឡុង​ សំណាង​ ក៏​មាន​កីឡាករ​ខ្មែរ​១រូប​ទៀត​ដែរ​ គឺ​ យ៉ន​ ដារ័ត្ន​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់