- 2019-09-08 23:30:00
- ប្រដាល់
ត្រឹមជាអ្នករោងចក្រប៉ុណ្ណោះ តែចិត្តល្អផ្ដល់ថវិកាលើកទឹកចិត្តកីឡាករថែមទៀតផង
- 2019-09-08 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជាអ្នករោងចក្រប៉ុណ្ណោះ តែចិត្តល្អផ្ដល់ថវិកាលើកទឹកចិត្តកីឡាករថែមទៀតផង
ចន្លោះមិនឃើញ
លោក អែម ពឿន មានមុខរបរត្រឹមជាកម្មកររោងចក្រប៉ុណ្ណោះ តែមានសន្ដានចិត្តល្អ ស្រឡាញ់គាំទ្រវិស័យប្រដាល់ខ្លាំង ឃើញកីឡាករ ម៉ឺន សុភា ឈ្នះថៃម្សិលមិញនៅបាយ័ន ដកលុយ ១ម៉ឺនរៀលឧបត្ថម្ភលើកទឹកភ្លាម។
បុរសវ័យ៣៤ឆ្នាំខាងលើនេះ បានឲ្យដឹងថា ការជួយឧបត្ថម្ភម្សិលមិញនេះមិនជាច្រើននោះទេ គឺធ្វើតាមលទ្ធភាពរបស់ខ្លួន។ នេះជាការជួយលើកទឹកចិត្តដល់ក្រុមកីឡាករ ដើម្បីជួយជំរុញឲ្យពួកគេរឹតតែខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត។
អ្នកខេត្តតាកែវរូបនេះបន្ថែមទៀតថា លោកពិតជាចូលចិត្តលើវិស័យកីឡាប្រដាល់នេះខ្លាំង ក្នុង១សប្ដាហ៍មកមើលផ្ទាល់បាន៣ដងឯណោះ បន្ទាប់ពីចេញពីធ្វើការរោងចក្រ។ លោកសប្បាយចិត្តខ្លាំង ដោយមួយរយៈពេលថ្មីៗនេះ ឃើញមានអ្នកមកទស្សនាចូលរួមឧបត្ថម្ភកីឡាករបានច្រើនបន្ទាប់ពីអ្នកប្រដាល់កម្ពុជាប្រកួតចប់។ ទន្ទឹងនិងនេះទៀតនោះ នៅពេលឃើញកីឡាករជួបទុក្ខលំបាកក្រុមអ្នកទស្សនាប្រដាល់នៅបាយ័នតែងផ្ដល់ថវិកាតាមលទ្ធភាពផងដែរ។
លោក អែម ពឿន ក៏សំណូមពរដល់អ្នកគាំទ្រផ្សេងៗទៀតដែរ សូមជួយឧបត្ថម្ភដល់កីឡាករ កីឡាការិនីផង ជាពិសេសពេលពួកគេប្រកួតជាមួយបរទេស ដើម្បីលើកទឹកចិត្តឲ្យអ្នកប្រដាល់ទាំងនោះមានចិត្តខំប្រឹងប្រែងបន្ថែមទៀត។
រំលឹកដែរថា លោក អែម ពឿន ជាអ្នកគាំទ្រប្រដាល់គុនខ្មែរម្នាក់ដែលមកមើលការប្រកួតផ្ទាល់ម្សិលមិញនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។ លោកបានឧបត្ថម្ភប្រាក់១ម៉ឺនរៀលដល់ ម៉ឺន សុភា ផងដែរក្រោយរូបគេឈ្នះថៃទឹក២។ នេះមិនមែនជាលើកទី១ទេ ដែលបុរសចិត្តល្អរូបនេះបានផ្ដល់ថវិកាលើកទឹកចិត្តកីឡាករ៕
វីដេអូ៖