• 2019-09-05 05:17:07
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ ប៉ះ​ ឡុង​ សុភី​ ដឹង​តែ​វ៉ៃ​ហើយ​ កុំ​បារម្ភ​មិន​ឲ្យ​ខូច​កម្មវិធី​គេ​ទេ​

  • 2019-09-05 05:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដៃ​ភ្លើង​ជើង​រន្ទះ​ រឿង​ សោភ័ណ្ឌ​ បាន​បញ្ជាក់​ជូន​មហាជន​ហើយ​ថា​ ប៉ះ​ ឡុង​ សុភី​ ជា​ថ្មី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​យក​លុយ​ ៤០០០​ដុល្លារ​ កុំ​ភ័យ​វ៉ៃ​ដឹង​តែ​អស់​ពី​សមត្ថភាព​ហើយ​ មិន​ឲ្យ​ខូច​កម្មវិធី​គេ​ទេ។​

រឿង សោភ័ណ្ឌ ប្រកួត​ពីមុន

បើ​តាម​ការ​លើក​ឡើង​របស់​ រឿង​ សោភ័ណ្ឌ​ ក្នុង​កម្មវិធី​ Live​ របស់​ MYTV​ កាល​ពី​ខែ​សីហា​ ២០១៩​ កន្លង​ទៅ​នេះ​ថា​ សម្រាប់​មហាជន​ដែល​លើក​ឡើង​ ឬ​បារម្ភ​ខ្លាច​ថា​ខ្លួន​ប៉ះ​ ឡុង​ សុភី​ វគ្គ​ផ្ដាច់​គោ​ជល់​មិន​វ៉ៃ​គ្នា​ ឬ​ថា​វ៉ៃ​មិន​អស់​ព្រោះ​រាប់​អាន​គ្នានោះ​ សូម​កុំ​បារម្ភ​ត្រង់​ចំណុច​នេះ។​ អ្នក​ប្រដាល់​លេង​កម្ពស់​រូប​នេះ​បញ្ជាក់​ថា​ មិន​ឲ្យ​ខូច​កម្មវិធី​គេ​ទេ​ ព្រោះ​គេ​ចំណាយ​លុយ​រៀបចំ​ឡើង​មក​ហើយ​ ការ​រាប់អាន​គ្នា​ទុក​មួយ​ឡែក​សិន​ វ៉ៃ​ចប់​ជា​បង​ជា​ប្អូន​ដដែល។​

ឡុង សុភី និង រឿង សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​របស់​ CBS​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ រក​ឃើញ​ហើយ​ជើង​ខ្លាំង​ពីរ​រូប​ដែល​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី១៤​ ខែ​សីហា​ ២០១៩​ ដើម្បី​ដណ្ដើម​លេខ១​ យក​ប្រាក់​រង្វាន់​ ១៦​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់