• 2019-09-04 04:05:52
  • ប្រដាល់

Ring Girl របស់ ONE ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​កាសែត​វៀតណាម ក្នុង​ពិធី​បង្ហាញមុខ​កីឡាករ

  • 2019-09-04 04:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Championship នឹង​រៀបចំ​ព្រឹត្តិការណ៍ប្រកួត​ជា​លើកដំបូង​នៅ​ប្រទេស​វៀតណាម នាថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ គឺព្រឹត្តិការណ៍ ONE: IMMORTAL TRIUMPH នៅ​ទីក្រុង​ហូជីមិញ។

អ្នកប្រដាល់​វៀតណាម ទាំង ៥រូប ដែល​នឹង​បង្ហាញខ្លួន​ក្នុងព្រឹត្តិការណ៍ ONE: IMMORTAL TRIUMPH

នៅ​មុន​ការប្រកួត​មកដល់ ស្ថាប័ន​ប្រកួត​ធំជាងគេបំផុត​នៅ​អាស៊ី​មួយនេះ បាន​រៀបចំ​កម្មវិធី​បង្ហាញមុខ​កីឡាករ​នៅ​ចំពោះមុខ​អ្នកកាសែត (OPEN Workout) កាលពីថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ ​ដោយ​មាន​វត្តមាន​អ្នកប្រដាល់​វៀតណាម ៥រូប និងគូប្រកួត​របស់​ពួកគេ។ កីឡាករ​វៀតណាម​ទាំង ៥ រូបនោះ រួមមាន Nguyen Tran Duy Nhat, Nguyen Thanh Tung, Michael Pham (វៀតណាម-អង់គ្លេស), Chris Nguyen (វៀតណាម-អូស្រ្ដាលី) និង Bi Nguyen (វៀតណាម-អាមេរិក)។

អ្នកសារព័ត៌មានវៀតណាម ថតជាមួយ Ring Girl

ក្រៅពី​ចាប់អារម្មណ៍​លើ​អ្នកប្រដាល់​ទាំង ៥រូបនេះ វត្តមាន​របស់​ក្រុម​នារី Ring Girl ក៏ក្លាយជា​ចំណាប់អារម្មណ៍​ខ្លាំង របស់​ក្រុម​អ្នក​សារព័ត៌មាន​វៀតណាម​ផងដែរ។ កាណុង​កាមេរ៉ា​ជាច្រើន បាន​តម្រង់​ទៅ​កាន់​ពួកគេ មិន​ចាញ់​ក្រុម​កីឡាករ​នោះទេ។

ចង់ដឹង​ថា​ទិដ្ឋភាពកម្មវិធី OPEN Workout យ៉ាង​ណា​នោះ សូមទស្សនា​បណ្ដុំរូបភាព ដែល​ផ្ដល់​សិទ្ធិដោយ ONE Championship ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់