• 2019-09-02 07:03:38
  • ប្រដាល់

​៤​ ហេតុ​ផល​ដែល​អ្នក​គាំទ្រ​ត្រូវ​តាម​​ដាន​ ONE: IMMORTAL TRIUMPH

  • 2019-09-02 07:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុ​ផល​សំខាន់ៗ​ ​ចំនួន ៤​ ដែល​អ្នក​គាំទ្រ​​គួរ​តាម​ដាន​​​ព្រឹត្តិការណ៍​​​ ONE: IMMORTAL TRIUMPH​ ​នៅ​ថ្ងៃ​សុក្រ​ ទី​ ៦​ ខែ​ កញ្ញា​​ ​ខាង​មុខ​ ​​​​​នៅ​​ Phu Tho Indoor Stadium ​នា​ក្រុង​ ហូជីមិញ​​ប្រទេស​វៀតណាម​​។

១-​ការ​រៀប​ចំ​​លើក​ដំបូង​នៃ​ការ​បើក​ទំព័រ​ថ្មី ​ ស្ថាប័ន​​លំដាប់​ពិភព​​ ONE Championship ​បាន​ចូល​​ខ្លួន​ទៅ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​លើក​ដំបូង​នៅ​ប្រទេស​វៀតណាម​ ដែល​មាន​គូ​ប្រកួត​ខ្លាំងៗ​​​និង​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង។ ​​ព្រឹត្តិការណ៍​ប្រកួត​នេះ​ត្រូវ​បាន​​គេ​ដាក់​ឈ្មោះ​ថា ​ ONE: IMMORTAL TRIUMPH។ ​ ទីលាន​ Phu Tho Indoor Stadium ដែល​ជា​កន្លែង​រៀប​ចំ​កម្មវិធី​អាច​ផ្ទុក​​អ្នក​គាំទ្រ​រហូត​ដល់​ ៨០០០ ​នាក់។ ​ Phu Tho Indoor Stadium ​ត្រូវ​បាន​រៀប​ចំ​សាងសង់​នៅ​ឆ្នាំ​ ២០០០ ​និង​ ដាក់​​ឲ្យ​ប្រើ​ប្រាស់​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ​នៅ​​ខែ វិច្ឆិកា​ឆ្នាំ​ ២០០៣។ ​ការ​រៀប​ចំ​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់ ONE Championship ​នឹង​ធ្វើ​ឲ្យ​អស្ចារ្យ​ និង​ ​រំជើប​រំជួល​ដល់​អ្នក​គាំទ្រ​ជាក់​ជា​មិន​ខាន។

២-​​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​

ម្ចាស់​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​ Nong-O Gaiyanghadao ​​នឹង​ឡើង​មក​ការពារ​ខ្សែ​ក្រវាត់​ ONE Bantamweight Muay Thai World Title ​របស់​ខ្លួន​​​នៅ​សង្វៀន ONE: IMMORTAL TRIUMPH ​ទល់​នឹង​ Brice Delval ​នា​ថ្ងៃ​ទី​ ៦ ខែ កញ្ញា ​ខាង​មុខ​​។ ​Delval ​បាន​​បង្កើត​ភាព​ជឿ​ជាក់​ថា​អាច​នឹង​ធ្វើ​ឲ្យ​​ម្ចាស់​ខ្សែ​ក្រវាត់​ Nong-O ខក​ចិត្ត​បាន​នៅ​ប្រទេស​វៀតណាម។ ដ្បិត​វ័យ​​ត្រឹម ២០ ឆ្នាំ​ ប៉ុន្តែ ​Delval ​​កាន់​ខ្សែ​ក្រវាត់​ S1 Muay Thai World Champion រួច​ជា​ស្រេច​ទៅ​ហើយ។ ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បង្ហាញ​ការ​ប្រយុទ្ធ​យ៉ាង​អង់អាច​​សឹង​មិន​គួរ​ជឿ ក្នុង​នោះ​ឈ្នះ​ ៣៣ លើក និង​ ចាញ់​ត្រឹម​៥​លើក​ប៉ុណ្ណោះ​នា​​​ការ​ប្រកួត​កន្លង​​មក។ មាន​ហេតុផល​ដែល​ Delval អាច​យក​ឈ្នះ Non-O បាន ដូច​ជា​ទី១​ តិកនិក​ប្រកួត,​ទី២ ​ ការ​ច្នៃ​ប្រឌិត​លើ​ទីលាន និង ទី៣ ​ឆន្ទៈ​ចង់​ឈ្នះ។ ​តិកនិក​ សំដៅ​​លើ​​ក្បាច់​បាន​ទាំង​ព្រម​ ​​​ម៉ាត់​កណ្ដាប់​ដៃ ​​ទាត់ ​បម្លាស់ទី​ ​ កែង និង ជង្គង់។ ​​ចំណែក​ការ​ច្នៃ​ប្រឌិត​វិញ Delval ​មិន​​ដែល​ចេះ​ខ្លាច​គូ​ប្រកួត​ និង​ ចូល​ប្រកួត​ដោយ​ភាព​ឈ្លាសវៃ ហើយ​​ ការ​ចេញ​ក្បាច់​ដៃ​ និង​ជើង​ច្បាស់​ល្អ។ ​ឆន្ទៈ​ចង់​ឈ្នះ ​គឺ​ជា​​មហិច្ឆតា​​របស់​ Delval ព្រោះ​រូប​គេ​មិន​រាថយ​ និង ចុះ​ចាញ់​ងាយៗ​ឡើយ ហើយ​វា​ជា​​ឱកាស​​របស់​គេ​​ដើម្បី​បញ្ចេញ​ថ្វី​ដៃ​ឲ្យ​ពិភព​លោក​បាន​ឃើញ​ម្ដង។

៣-​រឿង​ពិសេស​មិន​មាន​ការ​ប្រកួត​គុន​ចម្រុះ៖

​សង្វៀន​ ONE: IMMORTAL TRIUMPH​ ជា​ការ​ប្រកួត​​ប្រយុទ្ធ​​ប្រើ​ជំហរ​ឈរ​​​ដោយ​គ្មាន​ការ​ប្រកួត​គុន​ចម្រុះ​ឡើយ​។ ​ការ​ប្រកួត​ទាំង​ ១៤​ គូ​ គឺ ​ជា​ការ​តតាំង​​ក្បាច់​គុន Muay Thai និង kickboxing។ ​​​​​ទាំង​នេះ​ជា​ការ​ប្រកួត​យ៉ាង​​អស្ចារ្យ​ និង អន្ទះសា​​ដើម្បី​ផ្ដួល​គូ​ប្រកួត​ ឬ​ធ្វើ​​ឲ្យ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ចៅ​ក្រម​​ពី​​ការ​ប្រកួត​ ៣ នាទី​​ក្នុង​មួយ​ទឹក​ និង​មាន៣ ទឹក។

៤- រក​ឃើញ​​ស៊ុបពើ​ស្តារ​ថ្មីៗ​​នៅ​សង្វៀន​លំដាប់​ពិភព​លោក ONE

មាន​អ្នក​ចំណូល​ថ្មី​​សរុប ១៥ នាក់​​ដែល​ទើប​​បង្ហាញ​មុខ​លើក​ដំបូង​​នៅ​សង្វៀន​ ONE។ ​​ដោយ​សារ​ទើប​លើក​ទី១​លើ​សង្វៀន​នេះ ​​ពួក​គេ​នឹង​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ទទួល​បាន​ការ​គាំទ្រ។ មាន​​កីឡាករ​ជា​ច្រើន​មាន​បទ​ពិសោធន៍​លំដាប់​ពិភពលោក។ ​ពួក​​គេ​កាន់​តែ​បង្កើត​ភាព​រំភើប​ញាប់ញ័រ​ដល់​អ្នក​គាំទ្រ​បន្ថែម​ទៀត។ ​​មាន​វីរបុរស​ខ្លាំង​ៗ​ជា​ច្រើន​ ​ដូច​ជា ​ Azize Hlali ត្រូវ​ប្រឈម​នឹង​ Saemapetch Fairtex ​ក្នុង​ការ​ប្រកួត​គូ​ឯក​រង​​​ ខណៈ​ដែល Kulabdam Sor. Jor. Piek Uthai ដែល​គេ​ស្គាល់​​លើ​ជំនាញ​លត់​ដៃ​គូ​ឲ្យ​សន្លប់​នោះ​​ត្រូវ​ជួប ជើង​ខ្លាំង​សញ្ជាតិ​បារាំង​ Bobo Sacko។ ចំណែក​កីឡាករ​ជំនាញ​​ជង្គង់​ហោះ​ផ្ដួល​គូ​ប្រកួត​ ​Juan Cervantes ​ត្រូវ​តតាំង​នឹង​ ​Santino Verbeek។ ​ពួក​គេ​​សុទ្ធ​សឹង​តែ​ជា​គូ​ប្រកួត​ដែល​ទទួល​បាន​ការ​សរសើរ​ និង​ បន្ថែម​រសជាតិ​ដល់​ព្រឹត្តិការណ៍​ឲ្យ​កាន់​តែ​ហ៊ឹកហ៊ាក់​​​ដល់​កម្រិត​កំពូល​​ក្នុង​ការ​ប្រកួត​ ONE Super Series៕

​អត្ថបទ៖ ស៊ីធី ​

មតិយោបល់