• 2019-08-22 03:36:20
  • ប្រដាល់

អាយុ​ជាង​ ១០​ឆ្នាំ​ទេ​ ប៉ុន្តែ​ចេះ​បោះ​ប្លង់​វ៉ៃ​ដល់​អ្នក​ប្រដាល់​ទៀត​

  • 2019-08-22 03:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុមារា​វ័យ​ជាង​ ១០​ឆ្នាំ​ម្នាក់​ ចេះ​ឡើង​ឲ្យ​ទឹក​ ចេះ​ជួយ​ទុក​ធុរៈ​ផ្សេងៗ​នៅពេល​កីឡាករ​ឡើង​ប្រកួត​ ក្រៅ​ពី​នេះ​ចេះ​បោះ​ប្លង់​វ៉ៃ​ថែម​ទៀតផង។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតីត​អ្នក​ប្រដាល់​មួយ​រូប​លើក​ឡើង​ថា​ ក្មេង​ប្រុស​ដែល​នៅ​ក្នុង​រូប​នេះ តែងតែ​ជួយ​ឲ្យ​ទឹក​គេ​ជា​និច្ច​ ហើយ​ឃើញ​មុខ​ស្ទើរ​គ្រប់​សង្វៀន​ផង​ដែរ​ ប៉ុន្តែ​លោក​មិន​បាន​ស្គាល់​ឈ្មោះ​នោះ​ឡើយ។​ ជាក់ស្ដែង​ថ្ងៃ​ដែល​លោក​ បានឡើងឲ្យទឹក​កីឡាករ​ ស៊ន​ រ៉ាគីម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៧​ ខែ​សីហា​ ២០១៩​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ៥​ ខ្លួន​ក៏​បាន​ហៅក្មេង​តូច​នេះ​ឲ្យ​ជួយ​ផង​ដែរ​ និង​ផ្ដល់​ជា​ថវិកា​បន្តិចបន្តួច​ក្រោយ​ចប់​ប្រកួត។​ តោះ​ ទស្សនា​វីដេអូ​ដែល​ក្មេង​ប្រុស​វ័យ​ជាង​១០​ឆ្នាំ​រូប​នេះ​បោះ​ប្លង​វ៉ៃ​ទាំង​អស់​គ្នា៕​

ក្មេងប្រុសនោះកំពុងជួយឲ្យទឹក

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់