• 2019-08-20 02:02:11
  • ប្រដាល់

អេ ភូថង ​កំពុង​ឈឺ​ធ្ងន់ ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​

  • 2019-08-20 02:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​កម្ពុជា ​អេ ភូថង ​កំពុង​ឈឺ​ធ្ងន់​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ នេះ​បើ​តាម​ករណី​ អា រីយ៉ា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​យប់មិញ​នេះ។​

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ​កំពូល​អ្នក​ប្រដាល់​លេខ​១​នៅ​កម្ពុជា​ខាង​លើ​កើត​ជំងឺ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ​ដោយ​គ្រាន់​តែ​ដឹង​ថា​កំពុង​ឈឺ​ធ្ងន់ ​ហើយ​ពេទ្យ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត។ ​ស្រប​ពេល​ដែល​លោក​ឈឺ​នេះ ​កូន​ស្រី​បង្កើត អេ យ៉ានុត ​ឯ​ណោះ​ក៏​មាន​ភារកិច្ច​ធំ ​ប្រលង​បាក់​ឌុប​ថែម​ទៀត។

អេ ភូថង ជា​អ្នក​ប្រដាល់​ដែល​បងប្អូន​ខ្មែរ​គ្រប់រូប​ ស្រលាញ់​និង​គាំទ្រ​ខ្លាំង ដោយសារ​តែ​លោក​បាន​បង្ហាញ​គុនខ្មែរឱ្យ​ពិភពលោក​បាន​ស្គាល់​ច្បាស់។ បច្ចុប្បន្ន​នេះ ​លោក​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ ​ហើយ​ក៏​ជា​ចៅក្រម​ម្នាក់​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី