- 2019-07-16 04:03:49
- ប្រដាល់
ទឹកចិត្តអ្នកប្រដាល់ដូចគ្នា ឡុង ជិន ជូនពររៀមច្បង ឃីម ឌីម៉ា ឆាប់ជា អាងវិលចូលសង្វៀនវិញ
- 2019-07-16 04:03:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តអ្នកប្រដាល់ដូចគ្នា ឡុង ជិន ជូនពររៀមច្បង ឃីម ឌីម៉ា ឆាប់ជា អាងវិលចូលសង្វៀនវិញ
ចន្លោះមិនឃើញ
ម្ចាស់ខ្សែក្រវាត់២គ្រឿង ឡុង ជិន សម្ដែងនូវការអាណិតអាសូរដល់រៀមច្បង ឃីម ឌីម៉ា ដែលមានរបួសហើយអាក់ខានឡើងសង្វៀនជាពិសេសកម្មវិធីដណ្ដើមខ្សែក្រវាត់ប្រាក់ និងមាសរបស់ អធិរាជគុនខ្មែរ ISI PALM។
សិស្សគុនមកពីក្លឹបខ្លារខិនរូបនេះបានឲ្យដឹងថា រូបគេពិតជាសោកស្ដាយខ្លាំងណាស់ នៅពេលដឹងថារៀមច្បង ឃីម ឌីម៉ា មានរបួសបែបនេះហើយមិនអាចចូលរួមលេងខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI ខណៈសិស្សច្បងរូបនេះជាកីឡាករល្អម្នាក់ និងមានកេរ្តិ៍ឈ្មោះល្បីនៅស្រុកខ្មែរ។ ឡុង ជិន លើកឡើងទៀតថា បើមិនមានការប្រែប្រួលបែបនេះទេ រូបគេគិតថាសិស្សច្បង ឃីម ឌីម៉ា នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសរបស់សង្វៀន PNN។
ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ និង ISI រូបនេះ សូមជូនពររៀមច្បង ឃីម ឌីម៉ា ឲ្យឆាប់ជាពីរបួសផ្សេងៗ ដើម្បីបានចូលប្រឡូកក្នុងវិស័យប្រដាល់នេះវិញនៅពេលខាងមុខ។
រំលឹកដែរថា កីឡាករ ឃីម ឌីម៉ា ឥលូវនេះកំពុងមានរបួសជង្គង់ និងរបួសផ្សេងៗទៀត បន្ទាប់ពីកីឡាកររូបនេះបានប្រកួតជាមួយអ្នកប្រដាល់ថៃ កែវកាងវ៉ាង កន្លងទៅនេះនៅសង្វៀនអាស៊ីអាគ្នេយ៍។ ចំពោះឈ្មោះ ឌីម៉ា ដែលត្រូវប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់នៅ PNN ប្រហែលជាមានការដោះដូរហើយ ព្រោះសាមីខ្លួនមានរបួសមិនអាចប្រកួតបានឡើយ៕
វីដេអូ៖