- 2019-07-11 06:16:53
- ប្រដាល់
ដំណឹងល្អ! ឃីម ឌីម៉ា ព្យាបាលរបួសជង្គង់មិនអស់សូម្បី១រៀលខ្មែរនោះទេ
- 2019-07-11 06:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ឃីម ឌីម៉ា ព្យាបាលរបួសជង្គង់មិនអស់សូម្បី១រៀលខ្មែរនោះទេ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ តែម ម៉ឺន បញ្ជាក់មុននេះហើយថា ការព្យាបាលរបួសរបស់កីឡាករ ឃីម ឌីម៉ា គឺមិនតម្រូវឲ្យសាមីខ្លួន ឬក្រុមគ្រួសារចំណាយលុយសូម្បី១រៀល ព្រោះរាជរដ្ឋាភិបាលចំណាយទាំងអស់។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា ចំពោះរឿងម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ ឃីម ឌីម៉ា រូបលោកផ្ទាល់ក៏ដូចជាសហព័ន្ធយកចិត្តទុកដាក់ខ្លាំងណាស់ ជាក់ស្ដែងម្សិលមិញនេះជូនទៅមន្ទីរពេទ្យថែមទៀតផង។ បើតាមការជួបពិភាក្សាផ្ទាល់ ជាមួយខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់ហើយថាការព្យាបាលរបស់ ឌីម៉ា កុំបារម្ភមិនមានអស់ថវិកាអ្វីនោះទេ បន្ថែមពីលើនេះទៀតនោះ ឯកឧត្ដមមើលឃើញថាមានការយកចិត្តទុកដាក់ខ្លាំងមែនទែនពីសំណាក់គ្រូពេទ្យនៅទីនោះ។
ប្រធានសហព័ន្ធខាងលើនេះ រង់ចាំការសម្រេចចិត្តលើសាមីខ្លួនផ្ទាល់រយៈពេល១-២ថ្ងៃសិន ថាព្យាបាលឬយ៉ាងណា។ ចំពោះខ្លួនឯកឧត្ដមផ្ទាល់នឹងជួយជាថវិកាផ្ទាល់លើកទឹកចិត្តបន្ថែមទៀត រួមនិងមហាជនមួយចំនួនដល់កីឡាករ ឃីម ឌីម៉ា នៅពេលសម្រេចចិត្តព្យាបាលរបួសនេះ។
ថ្នាក់ដឹកនាំប្រដាល់រូបនេះលើកឡើងជាចុងក្រោយទៀតថា ចាប់ពីពេលនេះទៅកីឡាករ កីឡាការិនីជម្រើសជាតិ រួមនិងក្រុមថ្នាលទាំងអស់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យចំនួន៤មិនអស់ថវិកានោះឡើយ ទី១ មន្ទីរពេទ្យកាល់ម៉ែត្រ ទី២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ទី២ មន្ទីរពេទ្យមិត្តខ្មែរ-សូវៀត និងទី៤ មន្ទីរពេទ្យព្រះអង្គឌួង។
រំលឹកដែរថា ការលើកឡើងរបស់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរខាងលើនេះធ្វើឡើងក្នុងពិធីបូកសរុបការងារប្រចាំត្រីមាស នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ ចំពោះ ឃីម ឌីម៉ា ដែលមានរបួសជង្គង់នាពេលប៉ុន្មានខែនេះបន្ទាប់ពីរូបគេប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ កែវកាងវ៉ាង នៅសង្វៀនអាស៊ីអាគ្នេ៍៕