- 2019-07-10 07:05:09
- ប្រដាល់
ប្រពន្ធ សេន ប៊ុនថេន៖ ខ្ញុំរៀបចំហាងសមរម្យហើយ ស្វាគមន៍អ្នកចង់មកមើលសម្ភារប្រដាល់
- 2019-07-10 07:05:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ សេន ប៊ុនថេន៖ ខ្ញុំរៀបចំហាងសមរម្យហើយ ស្វាគមន៍អ្នកចង់មកមើលសម្ភារប្រដាល់
ចន្លោះមិនឃើញ
ប្រពន្ធអតីតអ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជា សេន ប៊ុនថេន ថាថ្មីៗនេះទើបរៀបចំហាងឲ្យសមរម្យបន្តិច ចំណាយមិនច្រើននោះទេ ប៉ុន្តែអាចស្វាគមន៍អ្នកគាំទ្រសម្ភារកីឡាបាន ខុសពីមុនគ្រាន់តែលក់ Online ប៉ុណ្ណោះ គ្មានហាងត្រឹមត្រូវសម្រាប់ភ្ញៀវនោះឡើយ។
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ប្រពន្ធរបស់ សេន ប៊ុនថេន បានឲ្យដឹងថា ដោយសារតែមានការគាំទ្រខ្លាំងពីភ្ញៀវ និងអ្នកគាំទ្រគុនខ្មែរ រួមទាំងកីឡាករផងនោះ ឥលូវនេះខ្លួនសម្រេចរៀបចំហាងឲ្យស្អាតសមរម្យជាងមុនបន្តិចដើម្បីងាយស្រួលគេចង់មើលសម្ភារនានា។
ភរិយាអ្នកប្រដាល់ខាងលើនេះបន្ថែមទៀតថា ពីមុនមានភ្ញៀវចង់មកមើលសម្ភារនៅហាង សួររកហាងនៅឯណា គឺពិបាកណាស់ដោយសារតែខ្លួនមិនមានហាងអ្វីស្អាត ឬសមរម្យនោះឡើយ។ ផ្ទះជួលគេរស់នៅច្រើនគ្នា ហើយបើកបោកខោអាវថែមទៀតផង ដូច្នេះលំបាកសម្រាប់អ្នកចង់មកទិញផ្ទាល់។ ហេតុផលនេះហើយ ទើបអ្នកស្រី និងស្វាមីសម្រេចរៀបចំហាងឲ្យសមរម្យម្ដងបែបនេះទៅ ប៉ុន្តែមិនអស់ច្រើននោះឡើយ ពោលប្រហែលខ្ទង់១ពាន់ដុល្លារប៉ុណ្ណោះ។
សម្រាប់អ្នកចង់បានសម្ភារកីឡាផ្សេងៗ ក៏ដូចជាអ្នកគាំទ្រពីមុនៗឥលូវនេះអាចមកមើលផ្ទាល់នៅហាងរបស់ សេន ប៊ុនថេន បានហើយគឺឯ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ឬអាចទាក់ទងតាមហ្វេសបុកផេក Bunthen Kunkhmer Cambodia៕