- 2019-07-08 04:54:25
- ប្រដាល់
ឡុង ជិន អរគុណសម្ដីបង្អាប់ «បើ ឡុង ជិន ឈ្នះ មករា កាត់ស្លឹកត្រចៀកចោល»
- 2019-07-08 04:54:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង ជិន អរគុណសម្ដីបង្អាប់ «បើ ឡុង ជិន ឈ្នះ មករា កាត់ស្លឹកត្រចៀកចោល»
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីព្រៃវែង ឡុង ជិន អរគុណចំពោះសម្ដីអ្នកគាំទ្រប្រដាល់មួយចំនួនដែលតែងតែបង្អាប់ខ្លួន ជាពិសេសការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ម្សិលមិញនេះ ដែលធ្វើឲ្យរូបគេរឹតតែខំប្រឹងហាត់រហូតឈ្នះបែបនេះ។
ឡុង ជិន បានឲ្យដឹងថា អរគុណដល់អ្នកគាំទ្រខ្លួនទាំងអស់ដែលតែងតែលើកទឹកឲ្យខំប្រឹងប្រែងក្នុងវិស័យកីឡាមួយនេះ។ ទន្ទឹមនិងនេះដែរសិស្សគុនមកពីក្លឹបខ្លារខិន ខាងលើនេះបញ្ជាក់ទៀតថា សម្រាប់អ្នកគាំទ្រមួយចំនួនបានបោះសម្ដីថា «បើ ឡុង ជិន ឈ្នះ មករា កាត់ស្លឹកត្រចៀកចោល» ពាក្យបង្អាប់ទាំងនេះហើយ ដែលជំរុញទឹកចិត្តខ្លួនឲ្យខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីធ្វើឲ្យសម្រេចរហូតឈ្នះខ្សែក្រវាត់មួយនេះ។
ងាកទៅនិយាយពីការប្រកួតផ្ដាច់ព្រ័ត្រនេះវិញ ម្ចាស់ខ្សែក្រវាត់ប្រាក់ទី២របស់ ISI PALM រូបនេះលើកឡើងថា មិនសូវជាពិបាកក្នុងការយកឈ្នះលើ មករា នោះឡើយ ដោយសារតែកូនសិស្សលោកគ្រូ ធន់ សុភា ខាងលើហាក់មានចិត្តខ្លាច និងញញើតខ្លួន ដូច្នេះវ៉ៃមិនសូវល្អឡើយ។ ឡុង ជិន បន្ថែមទៀតថា បើមើលតាមការប្រកួតរបស់ មករា មុនៗគឺល្អ ជាពិសេសការប្រកួតជាមួយបរទេសកន្លងមក ប៉ុន្តែប្រកួតជាមួយខ្លួនម្សិលមិញនេះ មិនដឹងថាយ៉ាងម៉េច ប្រហែលខ្លាច ឬមកពីយ៉ាងម៉េចនោះទេ វ៉ៃមិនសូវល្អ ពេលចាប់ឡាំក៏ជ្រាយទៀតផង។
អ្នកប្រដាល់ ឡុង ជិន វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ម្សិលមិញនេះគឺយកឈ្នះ ធន់ មករា ដោយឯកច្ឆានតែម្ដង។ ជើងខ្លាំងមកពីក្លឹប ខ្លារខិន រូបនេះបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM បន្តទៀត។ ពេលនេះបេក្ខភាពខ្សែក្រវាត់ប្រាក់របស់ ISI PALM រកឃើញពីររូបហើយគឺ ឡៅ ចិត្រា និង ឡុង ជិន៕
វីដេអូ៖