• 2019-07-01 13:34:34
  • បាល់ទាត់

Rashford បន្ត​កុងត្រា​ជាមួយ​ Man Utd ដោយ​បាន​ឡើង​ប្រាក់​អាទិត្យ​យ៉ាង​កប់

  • 2019-07-01 13:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Marcus Rashford បាន​យល់ព្រម​ជាមួយ​ក្លឹប Manchester United ក្នុង​ការ​បន្ត​កុងត្រា​រយៈពេល ៤ឆ្នាំ​ ពោល​គឺ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៣ ខណៈ​កុងត្រា​ចាស់​នឹង​ផុត​នៅ​ឆ្នាំ២០២០។

បើ​តាម​សារព័ត៌មាន​ The Sun កីឡាករ​រូប​នេះ​នឹង​ទទួល​បាន ប្រាក់​ថ្លៃ​នឿយហត់​ចំនួន ៣៨​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ខណៈ​ក្នុង​កុងត្រា​ចាស់​របស់​គេ Rashford ទទួល​បាន​តែ​ជាង ៩ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

Rashford ក្នុង​រដូវ​កាល ២០១៨/១៩​នេះ​ បាន​លេង​ចំនួន ៤៧​ប្រកួត​ ដោយ​ក្នុង​នោះ​រក​បាន​ ១៣​គ្រាប់​គ្រប់​កម្មវិធី​របស់​ក្លឹប​។

កីឡាករ​វ័យ​ ២១​ឆ្នាំ​រូប​នេះ បាន​ដំឡើង​មក​លេង​នៅ​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៦ ក្នុង​សម័យ​លោក Louis Van Gaal ហើយ​ចាប់​ពី​ពេល​នោះ​មក​ គេ​លេង​បាន ១៧០​ប្រកួត និង​រក​បាន ៤៥​គ្រាប់៕

ប្រភព៖ The Sun | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់