• 2019-05-31 08:38:15
  • ប្រដាល់

ចប់​៥ទឹក ​ឬ​អត់​ទេយប់​នេះ?​ ម៉ឺន​ សុភា​ ប៉ះ​ ស៊ីបម៉ឺន​ ខ្លាំង​ជួប​ខ្លាំង​​បែបនេះ

  • 2019-05-31 08:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​គុន​ខ្មែរ​កំពុង​តែ​រង់ចាំ​ខ្លាំង​ហើយ​មើល​ទៅ​ អាច​ថា​ឆាប់​ឲ្យ​ដល់​ម៉ោង​ប្រកួត​បន្តិច​រវាង​កីឡាករ​កណ្ដាប់​ដៃ​ថ្ម​ ម៉ឺន​ សុភា​ និង​ជើង​ខ្លាំង​ឆ្លងដែន​ពី​ថៃ​ ស៊ីបម៉ឺន​ យប់​នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កម្មវិធី​គូបូតា។​

រូបភាពរបស់ រាជបុត្រ​អាណាចក្រគុន​ខ្មែរ

ការ​ប៉ះ​គ្នា​យប់​នេះ​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ សម្រាប់​អ្នក​គាំទ្រ​ប្រដាល់​សុទ្ធតែ​មិន​អាច​ស្មាន​ដឹង​អំពី​លទ្ធផល​ រឹតតែ​មិន​ហ៊ាន​ទស្សន៍ទាយ​ថា​ចប់​៥ទឹក​ឬ​ក៏​អត់​ ព្រោះ​អី​ទាំង​សមត្ថភាព​ និង​កាយសម្បទា​គឺ​ប្រហាក់ប្រហែល​គ្នា​ទៀត​ផង។​

ស៊ីបម៉ឺន ពេលឈ្នះ គឹម វាសនា ទឹក១

ម៉ឺន​ សុភា​ ល្អ​កណ្ដាប់​ដៃ​ និង​ពូកែ​ទាត់​ក្រោម​ធ្ងន់​ ខណៈ​អ្នក​លេង​គុន​ថៃ​ ស៊ីបម៉ឺន​ មាន​ប្រវត្តិ​ឈ្នះ​ កងមឿងឆាង​ និង​ថៃ​ខ្លាំងៗ​មួយ​ចំនួន​ទៀត។​ ការ​បង្ហាញ​មុខ​លើក​ដំបូង​ ចំណាយ​ពេល​មិន​ដល់​១ទឹក​ផង​ ទាត់​ផ្កាប់​ចាន​កីឡាករ​កម្ពុជា​ គឹម​ វាសនា​ សន្លប់​បាត់​មាត់​ឈឹង​ អាជ្ញាកណ្ដាល​មិនទាំង​រាប់​ផង។​ ដូច្នេះ​យប់​នេះ​ដឹង​តែ​កក្រើក​ហើយ​ ព្រោះ​ ម៉ឺន​ សុភា​ វិល​ចូល​សង្វៀន​វិញ​សមត្ថភាព​រីកចម្រើន​ជាង​មុន​ទៅ​ទៀត។​

ការ​ប្រកួត​រវាង​ ម៉ឺន​ សុភា​ និង​ ស៊ីបម៉ឺន​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៧​យប់​តទៅ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ហើយ​ក៏​មាន​ឡាយ​លើ​ផេក​ bayon & btv boxing​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី