• 2019-05-29 03:42:42
  • បាល់ទាត់

ម្ចាស់​ក្លឹប Angkor Tiger ​ដាក់​គោលដៅ​៣​ឆ្នាំ​លើក​ពាន​លីគ ​១០​ឆ្នាំ​ប្រជែង​ក្រុម​ក្នុង​តំបន់​

  • 2019-05-29 03:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Akihiro Kato ​ប្រធាន​ក្លឹប Angkor Tiger ​បាន​ដាក់​គោលដៅ​៣​ឆ្នាំ​មុខ​នេះ លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឱ្យ​បាន ​និង​១០​ឆ្នាំ​ទៀត​ត្រូវ​មាន​សមត្ថភាព​ប្រជែង​ក្រុម​ក្នុង​តំបន់​អាស៊ាន។

លោក Kato ​បាន​ទិញ​ក្រុម Tiger ​នៅ​ឆ្នាំ​២០១៥ ​ហើយ​រយៈ​ពេល​៤​ឆ្នាំ​មក​នេះ ​លោក​ចំណាយ​ប្រាក់​អស់​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ក្រុម ​និង​អភិវឌ្ឍ​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល។ សម្រាប់​រដូវ​កាល​ថ្មី​នេះ Angkor Tiger ​កំពុង​ក្លាយ​ខ្លួន​ជា​ក្រុម​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ ​ក្រោយ​ពី​ជ្រើស​រើស​យក​កីឡដ្ឋាន​ស្វាយ​ធំ នៅ​ខេត្ត​សៀមរាប​ធ្វើ​ជា​ទឹក​ដី​របស់​ខ្លួន។

លេង​នៅ​ក្នុង​ដី​រាល់​ប្រកួត តែងតែ​មាន​អ្នក​គាំទ្រ​ទៅ​ទស្សនា​ច្រើន​ៗ​មែនទែន ខុស​ប្លែក​ពី​ការ​ប្រកួត​ក្រុម​ធំ​ៗ​ផ្សេង​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ ដែល​មិន​សូវ​មាន​អ្នក​ចូល​រួម​ទស្សនា​នោះ​ទេ។ សម្រាប់​គម្រោង​របស់​ក្លឹប​មាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​នេះ គឺ​នឹង​ប្រើ​រយៈពេល​៣​ឆ្នាំ​ទៅ​មុខ​ទៀត ​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នេះ​ឱ្យ​បាន។ ខណៈ​ដែល Tiger ​នឹង​ប្រើ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​នេះ ​មាន​សមត្ថភាព​អាច​ប្រជែង​ជាមួយ​ក្លឹប​ដទៃ​ទៀត​ក្នុង​តំបន់ ដូចជា​នៅ​ថៃ ​និង​វៀតណាម៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់