• 2014-11-18 15:58:55
  • ប្រដាល់

អ្នក​ប្រដាល់​ចាស់​វស្សា សរ សី​ លេច​​មុខ​​ប្រដាល់​ក្នុង​ទ្រុង​នៅ​ថៃ

  • 2014-11-18 15:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ សរ សី​ បាន​លេច​មុខ​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​មួយ​នៅ​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ក្នុង​ព្រឹត្តិការណ៍​ FULL METAL DOJO ដែល​នឹង​​ប្រកួត​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ។

សរ​ សី​ ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មាន​វត្តមាន​នៅ​ក្នុងកម្ម​វិធី​នេះ​ ខណៈ​​ពី​មុន​មក​មិន​ធ្លាប់​មាន​កីឡាករ​កម្ពុជា​រូប​ណា​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​នេះ​នោះ​ទេ។ គូ​ប្រកួត​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​ជួប​គឺ​ម្ចាស់​ផ្ទះ​ថៃ​ KOMRID MANBENJAPONG ក្នុង​ប្រភេទ​ទម្ងន់​ Featherweight។

 

ក្រៅពី​នេះ​ក៏​នៅ​មាន​គូ​ប្រកួត​អន្តរជាតិ​ចំនួន​១២​គូ​ផ្សេង​ទៀត​ ដែល​នឹង​ត្រូវ​ជួប​គ្នា​ នៅ​ក្នុង​កម្មវិធី​ខាង​លើ។

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់