- 2019-05-28 03:08:11
- ប្រដាល់
ពេជ្រ ម្ទេសខ្មាំង និយាយយ៉ាងណាក្រោយបង្ហាញមុខជាថ្មីលើសង្វៀនគុនខ្មែរ?
- 2019-05-28 03:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង និយាយយ៉ាងណាក្រោយបង្ហាញមុខជាថ្មីលើសង្វៀនគុនខ្មែរ?
ចន្លោះមិនឃើញ
អតីតម្ចាស់មេដាយស៊ីហ្គេម ២០១៧ ពេជ្រ ម្ទេសខ្មាំង លើកឡើងពីចំណាប់របស់ខ្លួន បន្ទាប់ពីបានឡើងសង្វៀនគុនខ្មែរជាថ្មីនាថ្ងៃសៅរ៍សប្ដាហ៍មុននេះ គឺបារម្ភកម្លាំង ព្រោះខានយូរ និងសរសើរកីឡាករថៃដែលប៉ះគ្នានេះ ល្អធន់ មិនញញើត។
ម្ទេសខ្មាំង បានឲ្យដឹងថា សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដំបូងមានការបារម្ភផងដែរ ខ្លាចកម្លាំងស៊ុហ្វមិនល្អ ព្រោះខានប្រកួតប្រហែល៦ខែមកហើយ ខណៈហ្វឹកហាត់ក៏មិនបានពេញទៀត ពោលឆ្លៀតក្រោយហាត់ប្រដាល់សកលរួចបានត្រឹមកន្លះម៉ោងប៉ុណ្ណោះ។
អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា បើនិយាយពីសមត្ថភាពកីឡាករថៃ Nun Thavath ម្នាក់នេះល្អ បើទោះជាត្រូវច្រើនបែបនេះ នៅតែមិនអីហើយមិនញញើតខ្លួននោះឡើយ។ ចំពោះលទ្ធផលដែលខ្លួនឈ្នះនេះ ហើយខាងភាគីថៃមិនពេញចិត្ត ម្ទេសខ្មាំង មិនដឹងទេ ប៉ុន្តែខ្លួនទុកចិត្តលើការសម្រេចរបស់ចៅក្រម។
រំលឹកដែរថា កីឡាករ ពេជ្រ ម្ទេសខ្មាំង ផ្អាកឡើងសង្វៀនគុនខ្មែរប្រហែល៥-៦ខែមកហើយ ទើបតែបង្ហាញមុខជាថ្មី ក្នុងនាមជាគូរឯកមិត្តភាពអន្តរជាតិរបស់សង្វៀន TV5 កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅសប្ដាហ៍មុននេះ៕