• 2019-05-24 04:15:22
  • ប្រដាល់

ពេជ្រ ​ម្ទេសខ្មាំង​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ បន្ទាប់​ពី​សម្រាក​អស់​ច្រើន​ខែ​

  • 2019-05-24 04:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដៃ​រហ័ស​ ពេជ្រ ​ម្ទេសខ្មាំង​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ បន្ទាប់​ពី​សម្រាក​អស់​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ។​

ម្ទេសខ្មាំង ប្រកួតកន្លងទៅ

ជើង​ខ្លាំង​គុន​ខ្មែរ​ ពេជ្រ ​ម្ទេសខ្មាំង​ នឹង​ត្រូវ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាតិ​ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ Nun Thavath​ លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥ ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។​ ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ រូប​នេះ​ ទើប​តែ​ឡើង​ប្រកួត​បាន​១ប្រកួត​ប៉ុណ្ណោះ​ បន្ទាប់​ពី​ចាញ់​សន្លប់​ក្នុង​កម្មវិធី​ WLC​ នៅ​មីយ៉ាន់ម៉ា​ កន្លង​ទៅ។​ ការ​បង្ហាញ​ខ្លួន​១ប្រកួត​របស់ ​ម្ទេសខ្មាំង​ នោះ​គឺ​ការ​ប្រកួត​ប្រដាល់​សកល​ជើងឯក​អាស៊ី​នៅ​ឯ​ប្រទេស​ថៃ​ ប៉ុន្តែ​មិន​ទទួល​បាន​ជ័យជម្នះ​ទេ។​

ម្ទេសខ្មាំង ពេលចាញ់នៅ មីយ៉ាន់ម៉ា​

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ ហាក់​មិន​សូវ​បង្ហាញ​មុខ​តាម​សង្វៀន​នានា​នោះ​ទេ​ ដោយ​សារ​តែ​សុខភាព​មិន​សូវ​អំណោយ​ផល​ផង​ និង​រូប​គេ​ក៏​ជាប់​ជា​កីឡាករ​ជម្រើស​រើស​ជាតិ​​ប្រដាល់សកល ដូច្នេះ​មិន​សូវ​ឃើញ​កីឡាករ​រូប​នេះ​ប្រកួត​ញឹកញាប់​ទេ។​ ចំណែកមហាជន​គាំទ្រ​វិស័យ​ប្រដាល់គុនខ្មែរ ក៏តែងតែ​សួរ​រក​ដំណឹង​ជា​និច្ចផងដែរនៅលើបណ្ដាញសង្គមហ្វេសបុក។​

ម្ទេសខ្មាំង ឈ្នះកន្លងទៅ

កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ប្រដាល់​ អារុណរះ​កីឡា​ និង​ជា​កីឡាករ​ជម្រើស​រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​ផង​ដែរ។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​ក៏​ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ​ ស៊ីហ្គេម​ ២០១៧​ នៅ​ ម៉ាឡេស៊ី​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី