- 2019-05-15 11:33:41
- ប្រវត្តិ
មកស្គាល់ពី កីឡាករដែលឈ្នះ Premier League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
- 2019-05-15 11:33:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពី កីឡាករដែលឈ្នះ Premier League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ក្នុងប្រវត្តិក្របខ័ណ្ឌ Premier League មានកីឡាករជាច្រើនបានឈ្នះ ហើយឈ្នះលើសពីម្ដង ឬ ២ដង ទៀតផង។ ចំពោះកីឡាករដែលឈ្នះពាននេះច្រើនជាងគេ គឺ Ryan Giggs វីរបុរសក្លឹប Manchester United។
អតីតខ្សែបម្រើរូបនេះ បានឈ្នះពាន Premier League ចំនួន ១៣លើក ក្នុងរយៈពេល ២៤ឆ្នាំដែលលោកបានរួមរស់ជាមួយក្លឹបមួយនេះ។
អំឡុងពេលនោះដែរ កីឡាករជំនាន់ឆ្នាំ ១៩៩២ របស់ Sir Alex Ferguson រូបនេះ ក៏ជាអ្នកដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League ផងដែរ ដោយ Assist បាន ១៦២លើក។
ក្រៅពីនេះ Giggs ក៏បានបង្ហាញខ្លួនច្រើនជាងគេទី ២ ដោយលេងបាន ៦៣២ប្រកួតក្នុងក្របខ័ណ្ឌនេះ បន្ទាប់ពី Gareth Barry ដែលបានលេង ៦៣៨ប្រកួត៕