• 2019-05-04 07:12:08
  • ប្រដាល់

ម៉ន​ សាម៉េត​ «ខ្ញុំ​នឹង​ខំ​ប្រឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​មុខមាត់​គុន​ខ្មែរ»

  • 2019-05-04 07:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្ត​ធំ​ ម៉ន​ សាម៉េត​ ថ្លឹង​ទម្ងន់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ រួច​រាល់ហើយ​ថ្ងៃ​នេះ​ គឺ​៥៦,៨​ គីឡូ​ក្រាម​ ខណៈ​កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ ត្រឹម​ ៥៦,៤​ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​សង្វៀន​ WLC។​

រូបភាពហ្វេសបុកផេក WLC

សាម៉េត​ បាន​ឲ្យ​ដឹង​ពី​មីយ៉ាន់ម៉ា​ ថា​ការ​ពិនិត្យ​សុខ​ភាព​ និង​ថ្លឹង​ទម្ងន់​គឺ​ចប់​រួចរាល់​ហើយ​ នៅ​ចាំ​តែ​ឡើង​ប្រកួត​ស្អែក​នេះ​ប៉ុណ្ណោះ។​ អ្នក​ប្រដាល់​មក​ពី​ព្រែកឯង​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ការ​ថ្លឹង​ទម្ងន់​ និង​ពិនិត្យ​សុខភាព​ទីនោះ​គឺ​ម៉ត់ចត់​ល្អ។​

កីឡាករ ម៉ន​ សាម៉េត

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ ការ​ហូប​ចុក​ស្នាក់​នៅ​គឺ​ល្អ​ធម្មតា​ ប៉ុន្តែ​ប្លែក​កន្លែង​គេង​មិន​សូវ​លក់។​ សុខភាព​ និង​កម្លាំង​គឺ​មិន​អី​ទេ​ អាច​និយាយ​បាន​ថា​ត្រៀម​ខ្លួន​រួច​ហើយ​ សម្រាប់​ការ​ប្រកួត​ស្អែក​នេះ។​ «ខ្ញុំ​សំណូមពរ​ ឲ្យ​ពុក​ម៉ែ​ បង​ប្អូន​ទាំង​អស់​ សូម​ជួយ​គាំទ្រ​ខ្ញុំ​ផង​ ខ្ញុំនឹង​ខំ​ប្រឹង​វ៉ៃ​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ»​ សម្ដី​ ម៉ន​ សាម៉េត។​

កម្មវិធីប្រកួត

ម៉ន​ សាម៉េត​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​គូ​ឯក​នៅ​សង្វៀន​ WLC​ ស្អែក​នេះ​ហើយ​ ដោយ​ប៉ះ​ជា​មួយ​កីឡាករ​លំដាប់​លេខ១​ របស់​ម្ចាស់​ផ្ទះ​ មីយ៉ាន់ម៉ា​ គឺ​ Mite Yine​ ចាប់​ពី​ម៉ោង​ ៦,៣០​(មីយ៉ាន់ម៉ា) នាទី​តទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់