• 2019-04-26 02:42:05
  • ប្រដាល់

ម៉ឺន​ សុភា​ សង្ឃឹម​ឈ្នះ ៧៥%​ មិត្តភាព​អន្តរជាតិ​ថ្ងៃ​អាទិត្យ​នេះ​

  • 2019-04-26 02:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់ដៃ​ ម៉ឺន​ សុភា​ ដាក់​ក្ដី​សង្ឃឹម​ច្រើន​លើក​នេះ​ រហូត​ដល់​ទៅ​ ៧៥​%​ ថា​អាច​នឹង​ទទួល​បាន​ជ័យជម្នះ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​សង្វៀន​បាយ័ន។​

កីឡាករ​ ម៉ឺន​ សុភា

អ្នក​ប្រដាល់​មក​ពី​ស្រុក​ខ្សាច់កណ្ដាល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​ចុង​សប្ដាហ៍​នេះ​បាន​១​អាទិត្យ​ដែរ​ ហើយ​បច្ចុប្បន្ន​នេះ​គ្រូ​កំពុង​បុក​ហាត់​ខ្លាំង​ដើម្បី​ជា​ការ​ត្រៀម​ឲ្យ​បាន​ល្អ។​ សុភា​ មិន​ទាន់​ដឹង​ថា​កីឡាករ​ថៃ​ តាក់សិលា​ មាន​សមត្ថភាព​ខ្លាំង​យ៉ាង​ទេ​ ព្រោះ​មិន​ដែល​បាន​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ បាន​ត្រឹម​ដឹង​ថា​ធ្លាប់​ប៉ះ​ កែវ​ រំចង់​ វង្ស​ ណយ​ ជា​ដើម។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​គឺ​ខំប្រឹង​ប្រែង​ជាង​មុន​ទៅ​ទៀត​ ព្រោះ​ត្រូវ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ ដោយ​សារ​បច្ចុប្បន្ន​នេះ​មិន​មែន​នៅ​ខ្លួន​មួយ​ដូច​មុន​ឡើយ​ ដូច្នេះ​កាត់​បន្ថយ​ការ​ងារ​មិន​សូវ​មាន​ប្រយោជន៍​ចោល​ គិត​តែ​ខំប្រឹង​ហាត់​ប្រកួត​តែ​ប៉ុណ្ណោះ។​

កីឡាករ​ ម៉ឺន​ សុភា

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ឺន​ សុភា​ នឹង​ត្រូវ​ប្រកួត​លើក​ទី២​របស់​ខ្លួន​នៅ​សង្វៀន​បាយ័ន​ ជា​មួយ​ជើង​ខ្លាំង​ថៃ​ តាក់សិលា​ លើ​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម ​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​មេសា​ ឆ្នាំ​២០១៩។​ ប្រកួត​ចុង​ក្រោយ​របស់​ សុភា​ ផ្ដួល​ថៃ ផុងសារី ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ កាល​ពី​ថ្ងៃ​ទី១២​ មេសា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី