• 2019-04-19 12:52:27
  • ប្រវត្តិ​​

Barca ឈ្នះ​ពាន​ច្រើន​មែន​ តែ​នៅ​មិន​ទាន់​ស្គាល់​ជាតិ​ពាន​ធំ​អឺរ៉ុប​មួយ​នេះ​

  • 2019-04-19 12:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona ជា​ក្លឹប​ដែល​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​ក្លឹប​នេះ​ឈ្នះ​ Treble (ឈ្នះ​ពាន​ធំៗ​ ៣​ក្នុង​មួយ​រដូវ​កាល) ចំនួន ២​លើក​ គឺ​នៅ​ឆ្នាំ​២០០៩ និង​២០១៥។

ចំពោះ​ពាន UEFA Cup វិញ ក្លឹប​កាតាឡាន់​មួយ​នេះ ធ្លាប់​បាន​លេង​ក្នុង​កម្មវិធី​នេះ​ចំនួន ១០​ដង​ ដោយ​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​គឺ​នៅ​រដូវ​កាល ២០០៣/០៤ តែ​ជា​អកុសល​ ក្លឹប​មួយ​នេះមិន​ដែល​ឈ្នះ​ពាន​លំដាប់​ទី២​អឺរ៉ុប​ម្ដង​ណា​ឡើយ។

ក្លឹប​ Barcelona ប្រកួត​ជាមួយ​ Liverpool ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UEFA Cup នា​រដូវ​កាល ២០០០/០១

Barcelona បាន​ត្រឹម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទេ​ ហើយ​ឡើង​បាន​ ៤​ដង គឺ​នៅ​រដូវ​កាល ១៩៧៥/៧៦, ១៩៧៧/៧៨, ១៩៩៥/៩៦ និង​រដូវ​កាល ២០០០/០១។

ទោះ​មិន​ដែល​ស្គាល់​ជាតិ​ពាន​ UEFA Cup (UEFA Europa League ក្នុង​ពេល​បច្ចុប្បន្ន) ក្លឹប​Barcelona បាន​ឈ្នះ​ពាន​ជា​ច្រើន​ក្នុង​កម្មវិធី​អឺរ៉ុប​ ដោយ​ឈ្នះ UEFA Champions League ចំនួន ៥​ដង UEFA Super Cup ចំនួន ៥​ដង និង​UEFA Cup Winners' Cup ចំនួន ៤​ដង៕

អាន​បន្ត៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់