• 2019-04-15 01:27:10
  • ប្រដាល់

វ៉ៃ​គូ​ឯក​ ធឿន ធារ៉ា​ ផ្តួល​ម្ចាស់​ខ្សែក្រវាត់​ថៃនៅទឹកដី​ថៃទឹកទី២​(វីដេអូ)

  • 2019-04-15 01:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ ធឿន ធារ៉ា ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ក្នុង​ការ​ប្រកួត​តំណែង​ជើង​ឯក​នៅ​សង្វៀន Max Muay Thai​ កាល​ពី​យប់​ថ្ងៃ​ទី​១៤​ ខែ​មេសា នេះ​ បន្ទាប់​ពី​រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង​ថៃ Boonlong Puyfourman​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។

ធឿន ធារ៉ា

ការ​ប្រកួត​នៅ​ទឹក​ទី​១​បង្ហាញ​ឲ្យ​ឃើញ​ថា ធឿន ធារ៉ា មាន​ប្រៀប​ទៅ​ហើយ​តាម​រយៈ​ការ​ទាត់​ផ្ទួន​ៗ​ និង​ដើរ​ចូល​វ៉ៃ​កណ្តាល​ដៃ​ព្រម​ជា​មួយ​កែង ប៉ុន្តែ​ម្ចាស់​ទឹក​ដី​​ Boonlong Puyfourman​ ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ក៏​មិន​ធម្មតា​ដែរ។ រូប​គេ​បាន​ប្រើ​កណ្តាប់​ដៃ​មួយ​ៗ​ចំ​គោល​ដៅ​លើ​ផ្ទៃ​មុខ​របស់​​កីឡាករ​កម្ពុជា​វិញ​ដែរ។

ចូល​ទឹក​ទី​២​ អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​លេង​ជង្គង់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​កណ្តាប់​ដៃ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​​ ធឿន ធារ៉ា បាន​ប្រើ​កែង​បុក​​ជា​បន្ត​បន្ទាប់​ដែល​បណ្តាល​ឲ្យ​កីឡាករ​ថៃ​ដួល​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​លើក​ទី​១។ ក្រោក​ពី​រាប់​​កីឡាករ​ថៃ​នេះ​ត្រូវ​បាន​ធារ៉ា​​ធាក់​លើ​មុខ​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​ជា​លើក​ទី​២ ហើយ​បន្ទាប់​មក​​កីឡាករ​កម្ពុជា​បាន​ព្យាយាម​វ៉ៃ​សង្ក្រប់​ទាំង​កណ្តាប់​ដៃ​ ទាត់​ និង​កែង​ដែល​បណ្តាល​ឲ្យ​​ដួល​ជា​លើក​ទី​៣​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​​ការ​ប្រកួត​តែ​ម្តង។

នេះ​ជា​ការ​ទទួល​បាន​ជ័យជម្នះ​​សា​ជា​ថ្មី​​សម្រាប់​ ធឿន ធារ៉ា បន្ទាប់​ពី​ចាញ់​ពិន្ទុ​​ជើង​ខ្លាំង​ Luke Bar​ តាំង​ពី​ខែ​កុម្ភៈ​ដែល​ពេល​នោះ​កីឡាករ​កម្ពុជា​សម្រុក​វ៉ៃ​ផ្តាច់​ ប៉ុន្តែ​បែរ​ជា​អស់​ស៊ុហ្វ​ខ្លួន​ឯង​ហើយ​ចាញ់​ពិន្ទុ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី