- 2019-04-12 07:35:08
- ប្រដាល់
អ្នកអត់ទៅណាថ្ងៃចូលឆ្នាំទី១ អាចបើកមើល ធឿន ធារ៉ា វ៉ៃគូឯកនៅថៃបាន
- 2019-04-12 07:35:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអត់ទៅណាថ្ងៃចូលឆ្នាំទី១ អាចបើកមើល ធឿន ធារ៉ា វ៉ៃគូឯកនៅថៃបាន
ចន្លោះមិនឃើញ
កីឡាករល្អកែងមកពីខេត្តព្រៃវែង ធឿន ធារ៉ា នឹងត្រូវឡើងសង្វៀន Max Muay Thai ជាថ្មីនៅថ្ងៃទី១៤ ខែមេសា ២០១៩ ក្នុងតំណែងជាគូឯកប្រចាំកម្មវិធីតែម្ដង ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះចាប់ពីម៉ោង ៦,២០នាទីយប់តទៅ។
អ្នកប្រដាល់ដើមកំណើតមកពីព្រៃវែង រូបនេះនឹងត្រូវតតាំងជាមួយកីឡាករ Boonlong Puyfourman ដើម្បីជាការអបអរក្នុងពិធីចូលឆ្នាំថ្មីរបស់ប្រទេសថៃផងដែរ។ បន្ទាប់ពីចាញ់ពិន្ទុជើងខ្លាំង Luke Bar តាំងពីខែកុម្ភៈរួចមក អ្នកប្រដាល់របស់កម្ពុជាខាងលើមិនដែលប្រកួតទៀតនោះឡើយនៅទឹកដីថៃ។
ចំពោះសមត្ថភាពកីឡាករថៃ Boonlong Puyfourman ម្នាក់នេះមិនសូវជាខ្លាំងប៉ុន្មានឡើយ បើទោះគេជាម្ចាស់ខ្សែក្រវាត់ក៏ដោយ។ ចំណុចល្អមួយរបស់អ្នកលេងគុនថៃរូបនេះ គឺភាពធន់ពីការវ៉ៃរបស់ដៃគូមកលើរូបគេ ពោលត្រូវកណ្ដាប់ដៃ ជង្គង់យ៉ាងណាក៏ដោយមិនងាយស្រុតនោះឡើយ ហើយចង្វាក់វ៉ៃរៀងយឺតដូចទៅនិង ធឿន ធារ៉ា ដែរ។
រំលឹកដែរថា ការប្រកួតរបស់ ធឿន ធារ៉ា ក្នុងតំណែងគូឯកនេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៤ មេសា ២០១៩ នៅប្រទេសថៃ ក្នុងកម្មវិធីប្រដាល់ Max Muay Thai ចាប់ពីម៉ោង៦,២០នាទីតទៅ។ ប្រសិនបើប្អូនអ្នកគាំទ្រប្រដាល់ទាំងអស់ចង់ទស្សនា អាចតាមដានផេករបស់កម្មវិធី Max Muay Thai ឬ Download App ក៏បានដែរ៕