• 2019-04-11 06:24:03
  • ប្រដាល់

ធន់​ សុភា៖​ ម៉ឺន​ សុភា​ ទើប​ចាប់​ផ្ដើម​ឡើង​វិញ​បែប​នេះ​ មិន​ទាន់​ល្អ​ភ្លាម​ទេ​

  • 2019-04-11 06:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ល្បីឈ្មោះ​ ធន់​ សុភា​ បញ្ជាក់​ថា​កូន​សិស្ស​របស់​ខ្លួន​ ម៉ឺន​ សុភា​ ទើប​ចាប់​ផ្ដើម​ប្រកួត​វិញ​បែប​នេះ​ សមត្ថភាព​មិន​ទាន់​ល្អ​ដូច​ដើម​វិញ​ឡើយ​ ខណៈ​ការ​ហ្វឹកហាត់​ក៏​មិន​ហ៊ាន​បុក​ខ្លាំង​នោះទេសន្សឹម​ៗ​សិន។​

កីឡាករ ម៉ឺន​ សុភា

លោក​ ធន់​ សុភា​ គ្រូ​ប្រចាំ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ១ប្រកួត​មុន​របស់​ ម៉ឺន​ សុភា​ គឺ​នៅ​មិន​ទាន់​ល្អ​ទេ​ នៅ​គាំង​ៗ​ពេល​វ៉ៃ​ចេញ។​ សម្រាប់​ការ​ប្រកួត​ស្អែក​គ្រូ​ប្រដាល់​រូប​នេះ​ សង្ឃឹម​ថា​កូន​សិស្ស​របស់​ខ្លួន​ធ្វើ​បាន​ល្អ។​

លោក ធន់ សុភា

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ថែម​ថា​ ប្រហែល​ជា​ ៣-៤​ប្រកួត​ទៀត​ ម៉ឺន​ សុភា​ នឹង​ល្អ​ឡើង​វិញ​ ទាំង​កម្លាំង​ស៊ុហ្វ​ក៏​ដូច​ជា​ស្នៀត​ប្រយុទ្ធ។​ បច្ចុប្បន្ន​លោក​មិន​សូវ​ហ៊ាន​បុកបង្ហាត់​ខ្លាំង​នោះ​ឡើយ​ ពោល​បង្កើន​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ ព្រោះ​ខ្លាច​បាក់ដោយ​សារ​តែ​គេ​ទើប​ចាប់​ផ្ដើម​ឡើង​វិញ។​

ម៉ឺន សុភា ឈ្នះមេដាយមាស​កន្លងទៅ

កីឡាករ​ ម៉ឺន​ សុភា​ ដែល​ជា​កូន​សិស្ស​របស់​លោក​ ធន់​ សុភា​ ហើយនឹង​ត្រូវ​ឡើង​ប្រកួត​ស្អែក​នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ចាប់​ពី​ម៉ោង​៧​យប់​តទៅ។​ នេះ​ជា​ការ​ប្រកួត​ទី៣ហើយសម្រាប់អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ បន្ទាប់​ពី​ព្យាបាល​របួស​ និង​រៀបការ​ភរិយា​ថ្មីថ្មោង​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់