• 2019-04-09 03:13:32
  • ប្រដាល់

ឪពុក​ កែវ រំចង់ ជាតួឯកល្ខោនបាសាក់ដ៏ល្បីប្រចាំបាត់ដំបងសម័យមុន​​

  • 2019-04-09 03:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​កែវ រំចង់​ឡើង​លើ​សង្វៀន​ប្រដាល់​ដែល​មាន​ឪពុក​ជា​គ្រូ​បង្វឹក​ផ្ទាល់​ និង​ជា​រឿយ​ៗ​ឃើញ​លោក​ទៅ​​គាំទ្រ​លើក​ទឹក​ចិត្ត​ផ្ទាល់​នៅ​សង្វៀន​ ដូច្នេះ​លោក​អ្នក​​ប្រហែល​ជា​គិត​ថា​ លោក កែវ សំអាង​ជា​​អ្នក​ប្រដាល់​ដ៏​ល្បី​មួយ​រូប។ ពិត​ណាស់ លោក​​មិន​ត្រឹម​តែ​ជា​អតីត​​ប្រដាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ជា​សិល្បករ​ផ្នែក​ល្ខោន​បាសាក់​ដ៏​ល្បី​ប្រចាំ​ខេត្ត​បាត់ដំបង។

លោក កែវ សំអាង ពេល​ទៅ​មើល កែវ រំចង់ វ៉ៃ​ដល់​សង្វៀន​បាយ័ន

លោក​ កែវ សំអាង​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាប់​សម្តែង​ល្ខោន​បាសាក់​តាំង​ពី​ឆ្នាំ​១៩៧៩​រហូត​ដល់​ឆ្នាំ​១៩៩៣។ ដើម​ឡើយ​លោក​សម្ដែង​ជា​តួ​ធម្មតា ប៉ុន្តែ​បន្ទាប់​មក​ក៏​សម្ដែង​ជា​តួ​ឯក​រហូត។ ការ​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ​ល្ខោន​បាសាក់​នេះ​ដោយ​សារ​ឪពុក​ម្ដាយ​របស់​លោក​ក៏​ជា​តួ​ឯក​ល្ខោន​បាសាក់​ដែរ។

កែវ រំចង់ គោរព​លោក​ឪពុក កែវ សំអាង មុន​ពេល​ឡើង​សង្វៀន​

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​បាន​សម្តែង​រឿង​ច្រើន​ណាស់​​​ រឿង​ប្រវត្តិ​សាស្ត្រ រឿង​បុរាណ រឿង​ព្រេង​និទាន រឿង​សម័យ​ទៅ​តាម​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។ ​ខ្ញុំ​នៅ​ក្រុម​សិល្បៈ​ល្ខោន​មហា​ជន​ខេត្ត​បាត់ដំបង​គឺ​សម្តែង​ទាំង​បុរាណ និង​សម័យ។ កាល​ឆ្នាំ​១៩៨៥ ខ្ញុំ​ក៏​បាន​ប្រឡង​ទៅ​ប្រឡង​លោ្ខន​បាសាក់​ទូទាំង​ប្រទេស​នៅ​ភ្នំពេញ​ដែរ»។   ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​គេ​ផ្ដល់​ឱកាស​ឲ្យ​លោក​សម្ដែង​ជា​តួ​ឯក? ឪពុក កែវ រំចង់​បាន​ប្រាប់​​ថា ៖«​តួ​ឯក​ហ្នឹង...(សើច)...មុន​គេ​ឲ្យ​យើង​សម្តែង គេ​ត្រូវ​មើល​លក្ខណៈ​ច្រើន​ដែរ​ដូច​ជា​រូប​សង្ហា វោហារ​សាស្ត្រ សំឡេង​ក៏​បាន និង​ភាព​ប៉ិន​ប្រសប់​ដែរ»។   ក្រៅ​ពី​អាជីព​សិល្បៈ​ល្ខោន​បាសាក់ លោក​ក៏​ជា​អតីត​អ្នក​ប្រដាល់​មួយ​រូប​ប្រចាំ​ខេត្ត​បាត់ដំបង​ដែរ​មុន​ពេល​លោក​បើក​ក្លឹប​ប្រដាល់។ លោក​ធ្លាប់​បាន​ប្រកួត​ជា​ច្រើន​នៅ​ខេត្ត តាម​ជាយ​ដែន និង​ឆ្លង​ចូល​ដល់​ប្រទេស​ថៃ៕

លោក កែវ សំអាង កាល​នៅ​តួ​ជា​ឯក​ល្ខោនបាសាក់ (រូបថត៖ កែវ រំចង់ ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់