• 2019-04-02 04:11:00
  • ប្រដាល់

លន​ បញ្ញា​ និយាយ​យ៉ាង​ណា​ ក្រោយ​ឈ្នះ​ Super Man​ ទាំង​បុក​ពោះ​?

  • 2019-04-02 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​លេង​កម្ពស់​ លន​ បញ្ញា​ ថា​ភ័យ​បុក​ពោះ​ខ្លាំង​នា​ពេល​ប្រកាស​លទ្ធផល​ពេល​ចប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ចប់​៥ទឹក ​ខ្សែក្រវាត់​ Wurks ​ថ្ងៃ​អាទិត្យ​ ទី៣១​ ខែ​មីនា​ ២០១៩​ កន្លង​ទៅ​នេះ។​

លន បញ្ញា ក្រហម

បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ លំបាក​ខ្លាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​កីឡាករ​ថៃ​ Super Man​ ព្រោះ​គេ​ជា​អ្នក​ប្រដាល់​លំដាប់​ម្នាក់​ដែរ​របស់​ថៃ​ មាន​បទ​ពិសោធ​ច្រើន​ និង​បច្ចេកទេស​ល្អ​ៗ​ហើយ​ធ្លាប់​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ឯ​ប្រទេស​គេ​ទៀត។​ រឹតតែ​ប្រយ័ត្ន​ខ្លាំង​ថែម​ទៀត​នោះ​ ដោយ​សារ​ខ្លួន​ធ្លាប់​ចាញ់​ពិន្ទុ​អ្នក​លេង​គុន​ថៃ​រូប​នេះ​ម្ដង​ហើយ​កាល​វគ្គ​សន្សំ​ពិន្ទុ។​

លន បញ្ញា ពេលឈ្នះ​ Super Man

អ្នក​ប្រដាល់​វ័យ​ខ្ទង់​២០​ឆ្នាំ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ការ​មាន​ការ​រៀបចំ​បច្ចេកទេស​វ៉ៃ​បាន​ល្អ​ពី​គ្រូ​របស់​គេ​ ធន់​ សុភា​ ផង​ និង​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​ខ្លួន​ផង​នោះ​ទើប​មាន​ឱកាស​អាច​ឈ្នះ​ខ្សែក្រវាត់​នេះ​បាន។​ ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ បញ្ញា​ ទទួល​ស្គាល់​ថា​ខ្លួន​សមត្ថភាព​របស់​ខ្លួន​នៅ​ទាប​ជាង​កីឡាករ​ថៃ​ឆ្ងាយ​ណាស់​ ហើយ​នឹង​ខំប្រឹង​ហ្វឹកហាត់​ កែតម្រូវ​ចំណុច​ខ្វះ​ខាត​ឡើង​វិញ។​

លន បញ្ញា ពេលឈ្នះខ្សែក្រវាត់

រំលឹក​ដែរ​ថា​ កីឡាករ​ លន​ បញ្ញា​ ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Super Man​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ Wurks​ ទម្ងន់​៦០​គីឡូក្រាម​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ និង​ប្រាក់​រង្វាន់​ ២០​លាន​រៀល៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់