- 2019-03-27 13:08:21
- ប្រវត្តិ
មកស្គាល់ គ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិយូរជាងគេក្នុងវគ្គជម្រុះ Euro 2020
- 2019-03-27 13:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ គ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិយូរជាងគេក្នុងវគ្គជម្រុះ Euro 2020
ចន្លោះមិនឃើញ
នៅក្នុងវគ្គជម្រុះពានប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២០ មានក្រុមជម្រើសជាតិសរុប ៥៥ក្រុម បានចូលរួម។ ក្នុងនោះ មានគ្រូបង្វឹកតែមួយរូបគត់ដែលដឹកនាំក្រុមជម្រើសជាតិលើសពី ១០ឆ្នាំ។
គ្រូបង្វឹកនោះគឺ លោក Joachim Low ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់អស់រយៈពេល ១៣ឆ្នាំមកហើយ។ មុននឹងក្លាយជាគ្រូបង្វឹក លោកបានធ្វើជាជំនួយការរបស់គ្រូបង្វឹកនៃក្រុមជម្រើសជាតិនេះ អស់រយៈពេលជាង ២ឆ្នាំ។
ក្នុងរយៈពេល ១៣ឆ្នាំនេះ លោកបានដឹកនាំអាល្លឺម៉ង់បាន ១៧៨ប្រកួត ដែលក្នុងនោះ ឈ្នះចំនួន ១១៤ប្រកួត ស្មើ ៣៤ប្រកួត និងចាញ់ ៣០ប្រកួត និងឈ្នះពានចំនួន ២ គឺ FIFA World Cup នៅឆ្នាំ ២០១៤ និងFIFA Confederations Cup នៅឆ្នាំ២០១៧។
បន្ទាប់ពីលោក Low គ្រូបង្វឹកក្រុមជម្រើសជាតិអង់ដូរ៉ាលោក Koldo ក៏ដឹកនាំបានរាងយូរដែរ ពោលគឺដឹកនាំបានរយៈពេល ៨ឆ្នាំ ៩ខែ ហើយស្រដៀងគ្នានេះដែរ គ្រូបង្វឹកក្រុមជម្រើសជាតិលុចហ្សំបួរលោក Luc Holtz ក៏មិនចាញ់លោក Koldo ប៉ុន្មានដែរ ដោយលោកបានដឹកនាំក្រុមជម្រើសជាតិលុចហ្សំបួរអស់រយៈពេល ៨ឆ្នាំ ៧ខែ៕