- 2019-03-12 02:23:01
- ប្រវត្តិ
ប្រវត្តិបទ Champions League ដែលមនុស្សភាគច្រើនមិនសូវបានដឹង
- 2019-03-12 02:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិបទ Champions League ដែលមនុស្សភាគច្រើនមិនសូវបានដឹង
ចន្លោះមិនឃើញ
UEFA Champions League នឹងវិលមកបម្រើអារម្មណ៍អ្នកគាំទ្របាល់ទាត់នៅយប់នេះវិញសារជាថ្មីស្របពេលការប្រកួតឈានដល់ជុំចុងក្រោយវគ្គ១៦ក្រុមហើយ។
កម្មវិធីនេះគឺជាព្រឹត្តិការណ៍បាល់ទាត់ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ ដោយមានការចូលរួមប្រកួតប្រជែងគ្នាពីសំណាក់ក្លឹបបាល់ទាត់ធំៗនៅអឺរ៉ុប។
ទោះកើតនៅអឺរ៉ុបប៉ុន្តែវាមានការតាមដានពីអ្នកគាំទ្រជាច្រើនលាននាក់នៅជុំវិញពិភពលោក។ ក្រៅពីឡូហ្គោរូបផ្កាយ, ពានពណ៌ប្រាក់ដ៏ភ្លឺរលោង និងផ្ទាំងបដាពណ៌ខៀវស្រអាប់ កម្មវិធី Champions League មានអត្តសញ្ញាណដ៏ពិសេសមួយទៀតគឺបទភ្លេង។
បទមានចំណងជើងថា "The Champions” ឬប្រែជាភាសាខ្មែរថា "ម្ចាស់ជើងឯក" តែត្រូវបានគេចាក់នៅរៀងរាល់ការប្រកួត Champions league ចាប់ផ្ដើមនៅតាមកីឡដ្ឋាននីមួយៗដើម្បីដាស់អារម្មណ៍ កីឡាករក៏ដូចជា អ្នកគាំទ្រ។ បទនេះត្រូវបានគេចាក់ដូចគ្នានៅតាមកញ្ចក់ទូរទស្សន៍នៅមុនការផ្សាយផ្ទាល់ការប្រកួត។
បទនេះបានសរសេរឡើងក្នុងឆ្នាំ១៩៩២ដោយលោក Tony Britten ជាអ្នកនិពន្ធជនជាតិអង់គ្លេស បញ្ចប់ការសិក្សាផ្នែកតន្ត្រីពីសាកលវិទ្យាល័យ Royal College of Music។ បទនេះមានរបៀបច្រៀងដោយយកលំនាំខ្លាំងទៅតាម "រចនាបទ Handel” ដោយសារតែវាត្រូវបានប្រែសម្រួលពីបទ Zadok the Priest ដែលនិពន្ធដោយលោក George Frideric Händel ក្នុងសតវត្សទី១៨។
បទ Champions League ដែលយើងឭគឺសរសេរជា៣ភាសាផ្សេងគ្នា គឺភាសា អាល្លឺម៉ង់, បារាំង និងអង់គ្លេស មានរយៈពេលជាង៣នាទី៕